ដើមអម្ពិល-DAP News

· 2023-11-01

តើហ៊ានឬទេ ១ម្ជុលនយោបាយ?

#ក្រុមហាម៉ាស់# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

11985

ភ្នំពេញ៖ ជុំវិញបញ្ហាផ្ទុះហិង្សា នៅតំបន់អារ៉ាប់ ដែលផ្ដើមចេញការផ្ទុះហិង្សារវាងក្រុមហាម៉ាស់ ប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងចោទជាសំនួរថា តើហ៊ានឬទេ ១ម្ជុលនយោបាយ? ។

ក្នុងនោះលោក បណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងថា៖

១. អ៊ីស្រាអែល មាន សហរដ្ឋអាមេរិក នៅសហការណ៍ប្រយុទ្ធដោយចំហរដើម្បីជួយ។ ប្រទេសណាក៏ដោយ ឲ្យតែហ៊ានលូកដៃដោយចំហរ សហរដ្ឋអាមេរិកនឹងប្រយុទ្ធដោយចំហរដែរ។ល។

២. ប្រទេសខាងក្រោម លើកលែងតែស៊ីរី មានលីបង់ អេហ្ស៊ីប ស៊ីរី ហ្សកដានី ទួគី និង អឺរ៉ង់ បច្ចុប្បន្នប្រទេសស្អាតណាស់។ តើហ៊ានជួយហាម៉ាស់ដោយចំហរឬទេ? បើហ៊ានជួយដោយចំហរ នឹងត្រូវរងគ្រោះ មហន្តរាយដូច Gaza បច្ចុប្បន្ន។

៣. សួរបញ្ជាក់បន្ថែម៖ តើហ៊ានជួយដោយចំហរឬទេ? លីបង់? អេហ្ស៊ីប? ស៊ីរី ? ហ្សកដានី? ទួគី? និង អឺរ៉ង់?

៤. ឥឡូវស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកហើយ បើហ៊ានប្រទេសនឹងខ្ទេច ប្រជាពលរដ្ឋរត់ភៀសខ្លួន ទុរ្ភិក្ស ………,,ដូចGaza បច្ចុប្បន្ន។ តើហ៊ានឬទេ????

***សុខាភិបាលចាក់ថ្នាំខុស អាចធ្វើឲ្យអ្នកជម្ងឺ១នាក់ មានគ្រោះថ្នាល់ឬស្លាប់ តែបើ១ម្ជុលនយោបាយខុស គឺខ្ទេចខ្ទាំប្រទេសទាំងមូល, ពលរដ្ឋខ្ចាត់ខ្ចាយ ទុរ្ភិក្ស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស