
Phanou Social Media
· 2023-11-05
ផ្នត់គំនិតសំខាន់ៗទាំង 5 របស់ឥន្ទ្រី
#ផ្នត់គំនិតសំខាន់# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #អត្ថបទអប់រំ#
6827
អរុណសួស្ដីប្រិយមិត្ត Phanou Social Media ថ្ងៃនេះខ្ញុំនឹងពាំនាំយកនូវគំនិតសំខាន់ៗទាំងប្រាំរបស់សត្វឥន្ទ្រី។មកចែកជូនអ្នកទាំងអស់គ្នា ដើម្បីអានទុកជាគតិអប់រំហើយនឹងយកមកអនុវត្តលើជីវិតជាក់ស្ដែងដើម្បីឲ្យការរស់នៅរបស់យើងមានភាពងាយស្រួលនិងទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតទាំងការសិក្សានិងការងារ។

(រូបតំណាង)
១.ឥន្ទ្រីចូលចិត្តហើរជាមួយឥន្ទ្រី បើមិនមានឥន្ទ្រីផ្សេងទៀតនោះទេគេសម្រេចចិត្តហើរម្នាក់ឯងដោយភាពក្លាហាន។
ជាការពិតណាស់មនុស្សដែលមានព្រាត់គំនិតជាឥន្ទ្រី មើលទៅតែងតែមានភាពឯករាជ្យម្ចាស់ការលើជីវិតខ្លួនឯង។ពួកគេចូលចិត្តធ្វើអ្វីដែលជាគោលដៅរបស់ពួកគេ ហើយតែងតែដើរជាមួយនឹងមនុស្សដែលមានគោលដៅដូចជាគេ តែបើសិនជាគ្មានមនុស្សដែលមានគោលដៅដូចគេទេ គឺគេតែងតែមានភាពក្លាហានក្នុងការដើរលើផ្លូវដែលខ្លួនចង់ដើរដោយម្នាក់ឯងជានិច្ច។

(រូបតំណាង)
២.ឥន្ទ្រីចូលចិត្តម្ហូបអាហារដែលថ្មីៗ មិនយករបស់អ្នកណាបើវាមិនមែនជាការប្រមាញ់របស់ខ្លួន។
ជាការពិតណាស់នៅក្នុងសង្គមយើងសព្វថ្ងៃ មានមនុស្សមួយចំនួនដែលចាំតែអែបអរ ឬក៏យកគុណសម្បត្តិរបស់អ្នកដទៃមកធ្វើជាគុណសម្បត្តិរបស់ខ្លួន ដោយលាក់លាមនៅចំណុចខ្សោយនិងភាពអសនៈភាពរបស់ខ្លួន។យើងឃើញថាមនុស្សបែបនេះទទួលបានទៅការស្អប់ខ្ពើមនិងការមិនពេញចិត្ត ពីសំណាក់មនុស្សជុំវិញខ្លួន។ផ្ទុយទៅវិញមនុស្សដែលមានភ្នាតគំនិតជាសត្វឥន្ទ្រីគេតែងតែប្រមាញ់នូវអ្វីដែលគេចង់បាន គេដើរតាមក្ដីស្រមៃ ហើយហ៊ានទទួលខុសត្រូវនៅរដ្ឋទង្វើដែលខ្លួនបានធ្វើជានិច្ច។

(រូបតំណាង)
៣.ឥន្ទ្រីពេញចិត្តព្យុះភ្លៀង
ត្រង់ចំណុចនេះមនុស្សដែលមានផ្នត់គំនិតជាឥន្ទ្រី តែងតែមើលឃើញអំពីឧបសគ្គថាជាឱកាស ប្រៀបដូចជាសត្វឥន្ទ្រី នៅពេលពួកគេភ្ជួបព្យុះភ្លៀងពួកគេតែងតែហោះហើរកាប់ព្យុះភ្លៀង ពេលនោះហើយគេនឹងចាប់បានចំណីជាច្រើនដែរវីវក់នៅក្នុងព្យុះភ្លៀង ហើយមិនតែប៉ុណ្ណោះគេបានហើរទម្លុះទៅដល់រយៈកម្ពស់មួយដែរមិនមានព្យុះភ្លៀងទៀតផង។

(រូបតំណាង)
៤.ឥន្ទ្រីតែងតែសម្រេចចិត្តដើម្បីផ្លាស់ប្ដូរទៅរកភាពល្អប្រសើរ។
ជាការពិតមែននៅក្នុងយុគ្គសម័យដែលបច្ចេកវិទ្យាមានការឈឿនលឿនមនុស្សជាច្រើនបានងប់ងល់ទៅនឹងបច្ចេកវិទ្យាទាំងនោះ ហើយចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍ មិនព្រមផ្លាស់ប្ដូរដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងថ្មីៗ។តែមនុស្សដែលមានផ្នត់គំនិតជាសត្វឥន្ទ្រីគឺគេតែងតែមានការផ្លាស់ប្ដូរទោះបីជាការផ្លាស់ប្ដូរមួយនោះផ្ដល់ការឈឺចាប់ដល់គេពិតមែន ប៉ុន្តែគេដឹងយ៉ាងច្បាស់ថាការឈឺចាប់នោះវាគឺជាការឈឺចាប់រយៈពេលខ្លីតែប៉ុណ្ណោះ។ជាការពិតណាស់នៅពេលដែលគេទ្រាំនឹងការឈឺចាប់រយៈពេលខ្លីនោះគឺគេពិតជាទទួលបាននូវលទ្ធផលដែលគាត់ប្រសើរពិតមែន។

(រូបតំណាង)
៥.ឥន្ទ្រីតែងតែសម្លឹងឆ្ងាយ
ត្រង់ចំណុចនេះបើប្រៀបធៀបជាមួយនឹងមនុស្សរបស់យើង គឺជាមនុស្សម្នាក់ដែលមានគោលការណ៍វិន័យនិងផែនការច្បាស់លាស់សម្រាប់ជីវិតរបស់ពួកគេ គឺគេតែងតែរៀបចំសម្រាប់គម្រោងទៅថ្ងៃខាងមុខមានដូចជាគម្រោង 5 ឆ្នាំទៅមុខគម្រោង 10 ឆ្នាំទៅមុខហើយគេនឹងបំបែកគម្រោងនោះទៅជាគម្រោងតូចៗដែលគេធ្វើជាប្រចាំថ្ងៃ។សរុបសេចក្ដីមក បើអ្នកទាំងអស់គ្នាមានគំនិតជាសត្វឥន្ទីរទាំង 5 នេះហើយនោះខ្ញុំជឿថាពីពេលនេះទៅមុខ អ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរទៅរកភាពរុងរឿងរីកចម្រើនតែមួយគត់។
អត្ថបទដើមដោយ: PhanoU SociaL MediA
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស បានកើនឡើងជិត ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ

Gongcheng persimmons are red! ASEAN media reporters wish you all the best

សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

យោបល់ទាំងអស់ (0)