
khov
· 2019-03-25
វាយប្រហារសម្លាប់មនុស្សដល់ទៅ១៣៤នាក់នៅម៉ាលី
0
ខ្មាន់កាំភ្លើងបានបើកការវាយប្រហារទៅលើ ពលរដ្ឋនៅតាមបណ្តាកសិដ្ឋានស្ថិតនៅតំបន់ភាគកណ្តាលប្រទេសម៉ាលី សម្លាប់មនុស្ស ១៣៤នាក់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ខ្មាន់កាំភ្លើងប្រដាប់អាវុធ ស្លៀកពាក់ដូចជា ក្រុមបរបាញ់ Donzo បានវាយប្រហារទៅលើពលរដ្ឋស្លូតត្រង បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៣៤នាក់។
ការវាយប្រហារកើតឡើង ក្នុងពេលដែលក្រុមប្រដាប់អាវុធ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាលកៃដា និង IS ឆ្លៀតឱកាស់វិវាទជាតិសាស្ត្រនៅម៉ាលីបានបើកការវាយប្រហារ ពង្រីកទីតាំងគ្រប់គ្រង។
កាលពីថ្ងៃទី២៤ខែមីនាប្រធានាធិបតីម៉ាលី លោក Keita បានសម្រេចដកដំណែង មេបញ្ជាការ កងទ័ព ជើងគោក ក្រោយសោកនាដកម្មខាងលើ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)