Than Soklin

· 11-07

ខ្សែភាពយន្តភាគថៃដែលមានចំណាត់ថ្នាក់ខ្ពស់ទាំង៧ក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៣

#តារាថៃ# #កម្សាន្ត# #តារាអន្តរជាតិ# #ខ្សែភាពយន្តភាគថៃ#

5756

នៅក្នុងសប្តាហ៍នេះមិនខុសពីសប្តាហ៍មុនៗប៉ុន្មាននោះទេដោយមានខ្សែភាពយន្តភាគថៃល្បីៗជាច្រើនកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ ហើយខ្លះក៏ឈានដល់ភាគបញ្ចប់ផងដែរ ដែលនៅក្នុងនោះក៏មានខ្សែភាពយន្តភាគថៃដែលទទួលបានការគាំទ្រខ្ពស់ជាងគេចំនួន៧ផងដែរ។ ខាងក្រោមនេះគឺខ្សែភាពយន្តភាគថៃកំពូលទាំង៧ដែលទទួលបានការវាយតម្លៃចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងសប្តាហ៍ទី១ នៃខែ វិច្ឆិកាឆ្នាំ២០២៣៖

១.Love Distiny 2 (ប៉ុស្តិ៍លេខ៣)

(លោក Pop Thanawat និងកញ្ញា Bella Ranee )

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Love Distiny 2 ដែលជាការចូលរួមសម្តែងរបស់លោក Pop Thanawat និងកញ្ញា Bella Ranee ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំនេះ ដោយទទួលបាន​អត្រាវាយតំលៃចំណាត់ថ្នាក់ ៦.៣, ៧១ និង ៧.៦ ភាគរយនៅក្នុងភាគ៥_៧ ។

២.Something In The Wind (ប៉ុស្តិ៍លេខ៧) 

(លោក Tik Jesdaporn លោក Kem និងអ្នកនាងAum )

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Something In The Wind ដែលជាការចូលរួមសម្តែងដោយលោក Tik Jesdaporn លោក Kem Hussawee និងអ្នកនាង Aum Patchrapa បានឈានមកដល់ភាគបញ្ចប់ហើយដោយទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់១.៩,២.២, ២.៤ និង៣.២ ភាគរយ ។

៣.Tricky In Love (ប៉ុស្តិ៍លេខ៣)

(លោក Ice Panuwat និងកញ្ញា Mint Ranchrawee)

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Tricky In Love ដែលជាការចូលរួមសម្តែងរបស់លោក Ice Panuwat និងកញ្ញា Mint Ranchrawee ទទួលបាន​អត្រាវាយតំលៃចំណាត់ថ្នាក់ ២.៣ និង ៣.១ ភាគរយ​ ។

៤.Miraculous 5 ចាក់ផ្សាយឡើងវិញ(ប៉ុស្តិ៍លេខ៧)

( សមាជិករួមការងារ )

ក្នុងថ្ងៃសៅនិងអាទិត្យសប្តាហ៍នេះខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Miraculous 5 ទទួលបានអត្រាចំណាត់ថ្នាក់ ២.៨ ភាគរយទាំងពីរភាគ។

៥.Forget Me Not ចាក់ផ្សាយឡើងវិញ (ប៉ុស្តិ៍លេខ៣)

(លោក Tik Jesdaporn និងអ្នកនាង Anne )

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Forget Me Not ជាការចូលរួមសម្តែងដោយលោក Tik Jesdaporn និង អ្នកនាង Anne Thongprasom ទទួលបានចំណាត់ថ្នាក់២.៨ និង ២.០ ភាគរយ។

៦.The Bride Of Naga (ប៉ុស្តិ៍លេខOne31)

(លោក Tre Porapat និងកញ្ញា Green Ausadaporn )  

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា The Bride Of Naga ដែលជាការចូលរួមសម្តែងរបស់លោក Tre Porapat និងកញ្ញា Green Ausadaporn បានឈានដល់ភាគបញ្ចប់ហើយដោយទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់ ១.៨ និង២.២ ភាគរយ ។

៧.VIP (ប៉ុស្តិ៍ ONE31) 

(លោក Pong Nawat និងកញ្ញា Pooklook Fonthip )

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា VIP ដែលជាការចូលរួមសម្តែងដោយលោក Pong Nawat និងកញ្ញា Pooklook Fonthip ទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់ ១.៥ និង២.១ ភាគរយក្នុងភាគទី៧-៨ ។

ប្រែសម្រួល៖ Than Soklin

https://www.thaiupdate.info/drama-ratings-1st-week-nov-2023/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)