
ដើមអម្ពិល-DAP News
· 2023-11-12
លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាការងារ ជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក
#ក្រសួងហិរញ្ញវត្ថុ# #ព័ត៌មាន# #He Lifeng# #ព័ត៍មានអន្តរជាតិ#
10060
ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិន ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -អាមេរិក បានបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញ ក្នុងអំឡុងពេលទស្សនកិច្ច លោកបានធ្វើការចរចាជាច្រើន លើកជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយធ្វើការងារត្រៀម ពីសមិទ្ធផលសេដ្ឋកិច្ច សម្រាប់កិច្ចជំនួបរវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីនៅក្រុងសេនហ្វ្រេនស៊ីស្កូ ដើម្បីជំរុញឱ្យទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសចិន និងអាមេរិកវិលត្រឡប់ទៅមាគ៌ា អភិវឌ្ឍន៍ប្រកប ដោយភាពល្អបរិសុទ្ធនិងភាពនឹងនរ ។
ភាគីទាំងពីរបានឈាន ដល់គំនិតឯកភាពរួមសំខាន់ៗ ដូចពោលខាងក្រោម ៖ ១ ឯកភាពបង្កើន ការប្រាស្រ័យទាក់ទង ស្វែងរកគំនិតឯកភាព គ្រប់គ្រងការខ្វែងគំនិត ចៀសវាងការបង្កើន ភាពតានតឹងនៃការកកិត ដោយសារការភាន់ច្រឡំ និងរឿង ដែលកើតឡើងដោយចៃដន្យ ។ ស្វាគមន៍ បង្កើតក្រុមការងារ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រវាងប្រទេសចិននិង អាមេរិកព្រមទាំងរៀបចំកិច្ចប្រជុំ ។ ២ សង្កត់ធ្ងន់ថា ប្រទេសចិន និងអាមេរិកមិនស្វែងរកការផ្តាច់ទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេ ស្វាគមន៍អភិវឌ្ឍ ទំនាក់ទំនង សេដ្ឋកិច្ចប្រកប ដោយភាពល្អបរិសុទ្ធ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែង ប្រកបដោយយុត្តធម៌ សម្រាប់សហគ្រាសនិងកម្មករនៃប្រទេសទាំងពីរ ក្នុងន័យបង្កើនសុភមង្គល របស់ប្រជាជននៃប្រទេសទាំងពីរ ។ ៣ ឯកភាពរួមគ្នាឆ្លើយ តបបញ្ហាប្រឈម រួមមានកំណើនសេដ្ឋកិច្ច ស្ថិរភាពនិងការត្រួតពិនិត្យ ខាងហិរញ្ញវត្ថុ ។ ឯកភាពធ្វើកិច្ចសហប្រតិបត្តិការ ស្តីពីបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធនឹង បម្រែបម្រួលអាកាសធាតុ បញ្ហាបំណុលនៃអង្គភាពសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលទាប និងមានទីផ្សាងើបឡើងថ្មី ។ ឯកភាពពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្ថែមកូតាឥណទានដែលមានអត្ថន័យ ពន្លឿនការធ្វើកំណែទម្រង់ ធនាគារអភិវឌ្ឍន៍ពហុភាគី ឱ្យមានភាពកាន់តែល្អប្រសើរ កាន់តែធំនិងកាន់តែមានប្រសិទ្ធភាព ៕ អត្ថបទនិងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!
ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ
ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន
មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)