
ដើមអម្ពិល-DAP News
· 2023-11-14
ប្រធានាធិបតីប៉ាឡេស្ទីន ច្រានចោលការប៉ុនប៉ង របស់អ៊ីស្រាអែល ដើម្បីបំបែកតំបន់ហ្គាហ្សា ពីតំបន់វេសបែង
#ប៉ាឡេស្ទីន# #ហ្គាហ្សា# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
10147
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោល ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បី “បំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង” ដោយថាពួកគេ “នឹងមិនទទួលបានសន្តិសុខ និងស្ថិរភាព សម្រាប់នរណាម្នាក់ឡើង” ។
លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សា គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន ក្រោមយុត្តាធិការ របស់អង្គការរំដោះ ប៉ាឡេស្ទីន (PLO)។
លោក Abu Rudeineh បានលើកឡើងថា ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង នឹងបរាជ័យ ហើយនឹងមិនត្រូវបានអនុញ្ញាតឡើយ ដោយមិនគិតពីសម្ពាធ ឬការគំរាមកំហែងណាមួយឡើយ។
លោកបានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់វេសបែង ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះនៅក្នុងរង្វង់។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក “នឹងអាចសម្រេចបានដោយការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ១៩៦៧”។
ជាងនេះទៅទៀត លោកបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិណាមួយនឹងគ្មានប្រយោជន៍ ដរាបណាការកាន់កាប់តំបន់វេសបែង, ហ្គាហ្សា និងយេរ៉ូសាឡឹមខាងកើត នៅតែបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅព្រឹកថ្ងៃដដែល លោក Hussein Al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិ PLO បានថ្កោលទោសការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើការរក្សាការគ្រប់គ្រងសន្តិសុខនៅតំបន់ហ្គាហ្សា នៅពេលដែលជម្លោះ ដែលកំពុងបន្តត្រូវបានបញ្ចប់។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល នឹងធ្វើការដើម្បីបង្កើតការគ្រប់គ្រងសន្តិសុខពេញលេញលើតំបន់ ហ្គាហ្សា បន្ទាប់ពីជម្លោះក្នុងគោលបំណង “លុបបំបាត់ការគំរាមកំហែងផ្នែកសន្តិសុខ” ខណៈពេលដែលបដិសេធមិនអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីន ត្រឡប់ទៅតំបន់ហ្គាហ្សា វិញ៕
ប្រែសម្រួល ឈូក បូរ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!
ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ
ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន
មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់
ការណែនាំពិសេស
ពេលវេលាទាំង ៤ នេះ មិនសក្តិសម សម្រាប់អ្នកទទួលទានកាហ្វេនោះឡើយ
អ្នកដែលមានប្រជ្រុយនៅកន្លែងទាំងនេះ អនាគតនឹងក្លាយជាអ្នកមាន ហើយមានវាសនាល្អ
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ
លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត
យោបល់ទាំងអស់ (0)