Cambo-China

· 2023-11-17

វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិននឹងរួមចំណែកជាវិជ្ជមាននៃបុព្វហេតុកិច្ចសហការជំរុញការផ្សព្វផ្សាយមិត្តភាពកម្ពុជា-ចិន

#វេទិកាជាន់ខ្ពស់# #សង្គម# #បុព្វហេតុកិច្ចសហការ# #ព័ត៌មានសង្គម# #ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន# #CAMBO-CHINA#

6140

វត្តមានរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិនលើកទី៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរផងដែរ។ «ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព និងដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។ 

មិនតែប៉ុណ្ណោះឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាមោទនភាពណាស់នៅពេលដែលកិច្ច សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ មានភាពស៊ីជំរៅ និងកាន់តែរឹងមាំ ចាប់តាំងពីឆ្នាំ ២០០៨មក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសហការគ្នាផ្សាយវិទ្យុមិត្តភាជាកម្ពុជា-ចិន នូវព័ត៌មានថ្មីៗពីប្រទេសចិន និង កម្ពុជា ជាពិសេសក្នុងកំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូដៃ-១៩. ភាគីទាំងពីរបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយលើការប្រយុទ្ធ ប្រឆាំងជំងឺកូដ-១៩។ ថ្មីៗនេះ នៅខែមីនា ឆ្នាំ២០២៣ ខ្សែភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា“ សហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ជ្ឈឹមចិន នឹងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ»។ ជារួម យើងអាចនិយាយថា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន មានលទ្ធផលល្អ និងមូលដ្ឋានទូលំទូលាយ ។ ឯកឧត្តម រដ្ឋមន្រ្តី ចាត់ទុកការរៀបចំ និងការគាំទ្រវេទិកានេះ ជាការចូលរួមចំណែកជាវិជ្ជមាន ក្នុងបុព្វហេតុរួម នៃកិច្ចសហការជំរុញការផ្សព្វផ្សាយមិត្តភាពកម្ពុជា-ចិន និងមិត្តភាព -ដែកថែប» កម្ពុជា-ចិន។ 

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានភាពញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិង ចិន។ យុគសម័យ ចំណុចចាប់ផ្ដើមថ្មី អនាគតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ប្រទេសទាំងពីរទូលំទូលាយ និងមានក្តីសង្ឃឹម ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន សង្ឃឹមថាវេទិកានេះ នឹងមានការបញ្ចេញមតិយោបល់ដោយសេរី ប្រមូលនិងទាញយកគំនិតល្អៗ ហើយបន្តបង្កើនកម្រិតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នា បង្កើតសហគមន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ចិន ដើម្បីចូលរួមជាកម្លាំងថ្មី និង កាន់តែច្រើនបន្ថែមទៀតក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី។

លោក Wang Wentian សង្ឃឹមថា អ្នកសារព័ត៌មាននឹងយកវេទិកានេះ ជាឱកាសដើម្បីបន្តពង្រឹងកម្រិតនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-កម្ពុជា ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធផ្សព្វផ្សាយចិន-កម្ពុជា និងរួមចំណែកថ្មី និងកាន់តែធំក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ការអភិវឌ្ឍទំនាក់ទំនងរដ្ឋទៅរដ្ឋអាស្រ័យលើការរួបរួមគ្នារបស់ប្រជាជន។ ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ គឺជាផ្នែកមួយដ៏សំខាន់នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងវប្បធម៌រវាងប្រទេសចិន និងកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរមានភាពញឹកញាប់ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកផ្សព្វផ្សាយសកម្មនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិន និងកម្ពុជាលើគ្រប់វិស័យ។

បន្តមកឯកឧត្ដម Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានគួសបញ្ជាក់ថា យើងមានឆន្ទៈសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីកត់ត្រាយ៉ាងរស់រវើកអំពី ការអនុវត្តកិច្ចសហប្រតិបត្តិការ ”ត្បូងពេជ្រ” រវាង កម្ពុជា និង ចិន និងការរួមគ្នាកសាង ”ច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងមច្ឆានិងស្រូវ ” ជំរុញការផ្លាស់ប្ដូរវប្បធម៌ លើវិស័យ ជាច្រើននៃប្រទេសទាំងពីរ ដើម្បីផ្ដល់ប្រយោជន៍ កាន់តែល្អប្រសើរដល់ប្រជាជន នៃប្រទេស ទាំងពីរ ។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំ នៃការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ជាសក្ខីភាពនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងអគ្គីស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម និង ប្រព័ន្ធផ្សព្វផ្សាយធំៗ នៅកម្ពុជា ពិភាក្សាផ្លាស់ប្តូរគ្នាជុំវិញប្រធានបទ "ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” ៕

សម្រួលអត្ថបទដោយ៖ Li Xiaoling 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស