
Cambo-China
· 11-17
២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន នឹងជួយជំរុញភ្ញៀវទេសចរចិនកាន់តែច្រើនមកកម្ពុជា
#ភ្ញៀវទេសចរចិន# #កម្ពុជា-ចិន# #សង្គម# #ឆ្នាំផ្លាស់ប្តូរប្រជាជន# #ព័ត៌មានសង្គម# #CAMBO-CHINA#
6538
ប្រភពរូប៖ ស៊ីនហួរ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន ដែលនឹងជំរុញភ្ញៀវទេសចរចិនកាន់តែច្រើនមកកម្សាន្តនៅកម្ពុជា។ សម្ដេចធិបតីបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «មានការពិភាក្សា និងមានការឯកភាពថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់កម្ពុជា-ចិន ជាពិសេសជាមុខព្រួញសំខាន់ ដើម្បីជំរុញទេសចរចិនកាន់តែច្រើនមកកម្ពុជានៅឆ្នាំ ២០២៤»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាចាំបាច់នៅក្នុងការដាក់ចេញនូវគោលនយោបាយ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ភ្ញៀវទេសចរ។ នៅក្នុងគោលនយោបាយ ដែលដាក់ចេញនោះ នឹងរៀបចំយន្ដការដើម្បីអនុវត្ដ រៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍មួយដើម្បីចេញជាផែនការសកម្មភាព និងដឹកនាំអនុវត្ដការជួយសម្រួលទាំងអស់។
លើសពីនោះទៀត ដាក់ចេញជាកញ្ចប់នូវវិធានការ ដើម្បីជួយលើកទឹកចិត្ដ ប្រតិបត្ដិករវិស័យឯកជន នៅក្នុងខេត្ដសៀមរាប តាមរយៈយន្ដការពន្ធដូចជា ជួយលើកទឹកចិត្ដ ការបន្ធូរបន្ថយ សម្រួលអនុគ្រោះនៅក្នុងផ្នែកពន្ធ និងការផ្ដល់ត្រៀមហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យ សម្រាប់ប្រតិបត្ដិករ នៅក្នុងវិស័យទេសចរណ៍៕
សម្រួលអត្ថបទដោយ៖ Li Xiaoling
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)