
TNAOT News
· 11-17
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
#ភ្ញៀវទេសចរអន្តរជាតិ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #ព្រឹត្តិការណ៍សំខាន់# #សហរដ្ឋអាមេរិក#
10190
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. មន្ត្រីជំនាញ រកឃើញបង្គាស្រស់មានសារធាតុគីមីហាត់ឃាត់ហ្វ័រម៉ុល ជាង ២ពាន់គីឡូក្រាម
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល សហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿង ជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
២. ភ្ញៀវទេសចរអន្តរជាតិ ច្រើនកុះករ នៅបញ្ជរលក់សំបុត្រទស្សនាប្រាសាទក្នុងខេត្តសៀមរាប
សូមចូលរួមអបអរសាទរ ភ្ញៀវទេសចរអន្តរជាតិចូលទស្សនាតំបន់អង្គរ ក្រុងសៀមរាប ខេត្តសៀមរាបយ៉ាងច្រើនកុះករ នេះជាសញ្ញាបង្ហាញអោយឃើញ ពីចំនុចវិជ្ជមាននៃការងើបឡើងវិញវិស័យទេសចរណ៍ នៅកម្ពុជាយើង។ នេះជាទិដ្ឋភាព បញ្ជរលក់សំបុត្រទស្សនាប្រាសាទក្នុងខេត្តសៀមរាប នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
៣. ព្រះរាជសកម្មភាព ព្រះមហាក្សត្រ ក្នុងសន្និសីទអន្តររដ្ឋាភិបាល នៅទីស្នាក់ការកណ្តាល អង្គការUNESCO ទីក្រុងប៉ារីស
ព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមបំផុត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសស្តេចយាងជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទអន្តររដ្ឋាភិបាល ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរ លើកទី៤ នៅទីស្នាក់ការកណ្តាលអង្គការ UNESCO ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
៤. អស្ចារ្យណាស់! កញ្ញា ចន សុទីម៉ា លេចធ្លោខ្លាំង ក្នុងឈុតតំណាងជាតិ និងឈុត Evening Gown
កញ្ញា ចន សុទីម៉ា ម្ចាស់មកុដ Miss Universe Cambodia 2023 តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី ៧២ ឆ្នាំ២០២៣ នៅប្រទេស El Salvador។
៥. អង្គការសហប្រជាជាតិនិយាយថា ជំងឺរាតត្បាត និងភាពអត់ឃ្លាននៅតំបន់ហ្គាហ្សានឹងកើតឡើងដោយចៀសមិនរួចឡើយ
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ជំងឺរាតត្បាត និងភាពអត់ឃ្លានហាក់ដូចជា "ចៀសមិនរួចឡើយ" នៅក្នុងតំបន់ហ្គាហ្សា។
៦. អគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្តជាលើកទី២ ពីការបង់ពន្ធរថយន្តសម្រាប់ឆ្នាំ ២០២៣
យោងតាមសេចក្តីជូនដំណឹងលេខ ៤០៥៣៩ អពដ ចុះផ្សាយនាពេលថ្មីនេះបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារជូនដំណឹងជាលើកទី២ ដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ។
៧. គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍
គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។
៨. វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិននឹងរួមចំណែកជាវិជ្ជមាននៃបុព្វហេតុកិច្ចសហការជំរុញការផ្សព្វផ្សាយមិត្តភាពកម្ពុជា-ចិន
វត្តមានរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន។
៩. ពិធីជប់លៀងអបអរសាទរភាពជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងនៅថ្ងៃនេះ
ពិធីជប់លៀងអបអរសាទរភាពជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងក្នុង ពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
១០. ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបអង្កេតសមុទ្រជំនាន់ថ្មីដោយជោគជ័យ
ចិនបានបាញ់ផ្កាយរណបអង្កេតសមុទ្រថ្មីដែលដឹកដោយរ៉ុក្កែត Long March-2C នៅម៉ោង ១១៖៥៥ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
ប្រធានាធិបតីប៉ាឡេស្ទីន ច្រានចោលការប៉ុនប៉ង របស់អ៊ីស្រាអែល ដើម្បីបំបែកតំបន់ហ្គាហ្សា ពីតំបន់វេសបែង
ក្លិបកីឡាតេក្វាន់ដូ ITF ចំនួន៦ ដណ្តើមបានមេដាយមាសនៃការប្រកួតពានរង្វាន់លោក ហ៊ុន ម៉ានី ២០២៣ នៅថ្ងៃបើកឆាក
លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាការងារ ជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក
យោបល់ទាំងអស់ (0)