
TNAOT News
· 11-20
សមជាម្ចាស់មកុដមែន! កញ្ញា Sheynnis Palacios មានប្រវត្តិតស៊ូក្នុងវិស័យប្រកួតបវកញ្ញាមិនធម្មតា!
#NEW NEWS# #Miss Universe 2023# #កម្សាន្ត# #តារាអន្តរជាតិ# #Sheynnis Palacios#
8813
ក្រោយបញ្ចប់ការប្រកួត Miss Universe 2023 លើកទី៧២ នៅរាត្រីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេស El Salvador កន្លងទៅ ដោយមានការប្រកួតប្រជែងយ៉ាងសកម្មពីសំណាក់បវរកញ្ញាចំនួន ៨៤ប្រទេសផ្សេងៗគ្នា បានស្វែងរកឃើញម្ចាស់មកុដ Miss Universe 2023 បានគឺកញ្ញា Sheynnis Palacios មកពី ប្រទេស Nicaragua។
បវកញ្ញារូបនេះ កើតថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០០០ គឺជាបវកញ្ញាដំបូងគេបង្អស់ដែលមកពីប្រទេស Nicaraguan ដែលបានឈ្នះមកុដ Miss Universe។
បទពិសោធន៍នៃការប្រកួតរបស់នាងគឺធ្លាប់ចូលរួមប្រកួតបវកញ្ញាជាច្រើនកម្មវិធីទទួលបានមកុដក្នុងកម្មវិធី Miss Teen Nicaragua 2016 ,Miss World Nicaragua 2020, Miss Nicaragua 2023 និង ចុងក្រោយទទួលបានមកុដ Miss Universe 2023។
កញ្ញា Sheynnis Palacios មានអាជីពជាពិធីករក្នុងកម្មវិធីទូរទស្សន៍ និងជាអ្នកដើរម៉ូដមួយរូប ធ្លាប់មានឱកាសឡើងទៅប្រកួតលំដាប់អន្តរជាតិធំៗជាប់ក្នុង Top10 នៃកម្មវិធី Miss Teen Universe 2017 និងប្រកួត Miss World 2021 តំណាងឲ្យប្រទេសរបស់ខ្លួនបានឈានចូលទៅដល់ជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន 40 នាក់ប៉ុណ្ណោះ។
បើងាកមកដឹងពីចំណេះដឹងនៃការសិក្សារបស់បវកញ្ញារូបនេះវិញ គឺនាងបានទទួលបានការអប់រំសិក្សានៅក្នុងវិទ្យាស្ថានគរុកោសល្យ La Salle Managua បន្ទាប់មកនាងបានចូលរៀននៅសកលវិទ្យាល័យ Central American ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងថែមទៀតផង។
គួរបញ្ជាក់ផងដែលថាការប្រកួត Miss Universe 2023 បានរកឃើញម្ចាស់មកុដ កញ្ញា Sheynnis Palacios មកពីប្រទេស Nicaragua លំដាប់រងទី១ កញ្ញា Anntonia Porsild មកពីប្រទេសថៃ និងលំដាប់រងទី២ កញ្ញា Moraya Wilson មកពីប្រទេសអូស្រ្តាលី ផងដែរ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)