
TNAOT News
· 11-20
អាជ្ញាធរវៀតណាម បើកការស្រាវជ្រាវករណីបុរសវៀតណាម បង្ហោះវីដេអូប៉ះពាល់ដល់ប្រាសាទអង្គរវត្ត
#ព័ត៌មាន# #ប្រាសាទអង្គរវត្ត# #ប្រទេសវៀតណាម# #អាជ្ញាធរ# #ព័ត៍មានអន្តរជាតិ#
9921
មន្ទីរវប្បធម៌ និងកីឡា ទីក្រុងហូជីមិញ និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងទីក្រុងហូជីមិញ បានសម្រេចធ្វើការស្រាវជ្រាវលើករណីបុរសជនជាតិវៀតណាម ដែលបាននាំក្រុមការងារមកថតនៅប្រាសាទអង្គរវត្តខ្មែរ តែគ្រងសម្លៀកបំពាក់ប្រពៃណីថៃ ហើយយកទៅចែករំលែកក្នុងប្រព័ន្ធបណ្តាញសង្គម Tik Tok អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ ដោយចេនាបំភ័នបន្លំឲ្យអ្នកលេងបណ្តាញសង្គមយល់ច្រឡំ ប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។លោក Lam Ngo Hoang Anh ប្រធានការិយាល័យវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បាននិយាយថា៖ «មន្ទីរវប្បធម៌ និងកីឡា បានទទួលព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ ហើយក៏កំពុងស្រាវជ្រាវ ផ្ទៀងផ្ទាត់ពីភាគីពាក់ព័ន្ធជាច្រើន។ បន្ទាប់ពីការផ្ទៀងផ្ទាត់ យើងនឹងចាត់វិធានការទៅតាមបទប្បញ្ញត្តិ»។
គួរបញ្ជាក់ថា សកម្មភាពរបស់ TikToker ដែលមានឈ្មោះថាHua Quoc Anh និងក្រុមការងារ ត្រូវបានអ្នកនិយមលេងអ៊ីនធើណែត ថ្កោលទោសយ៉ាងខ្លាំង។ មនុស្សជាច្រើនជឿថា TikToker នេះមិនគោរពវប្បធម៌ បេតិកភណ្ឌ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសជិតខាងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យីកូន! ត្រឡប់ពីដើរលេងខាងក្រៅផ្ទះវិញ កូនស្រីអូសរបស់លេងថ្មីមកតាម ម្តាយមើលពីចម្ងាយស្មានថាជាស្អី
ឪពុកកីឡាករ Firmino គាំងបេះដូងស្លាប់ ពេលដើរលេងជាមួយ នឹងក្រុមគ្រួសារ
Update៖ សហរដ្ឋអាមេរិក លើកឡើង ខ្លួននៅតែជំរុញឲ្យ មានកិច្ចព្រមព្រៀង គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ក្រោយពីមានការ ដោះលែងស្ត្រី និងកុមារធ្វើជា ចំណាប់ខ្មាំង
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
យោបល់ទាំងអស់ (0)