
TNAOT News
· 11-20
រាជរដ្ឋាភិបាល ដាក់គោលដៅថ្មីប្រែចេញពីដីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប
#NEW NEWS# #សម្ដេចធិបតី ហ៊ុនម៉ាណែត# #ដីកសិកម្ម# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
10015
រាជរដ្ឋាភិបាល កំពុងដាក់ទិសដៅប្រែក្លាយនិងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប។ នេះជាការលើកឡើង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ទាក់ទងការរកដីសម្រាប់កសិកម្មខ្នាតធំ សម្ដេចធិបតី បានយកគំរូអនុវត្តមួយចំនួនកាលពីសម្ដេចនៅជាមេទ័ព គឺយករូបមន្តរួមបញ្ចូលគ្នារវាងដីប្រជាពលរដ្ឋ និងដីគ្រួសារទ័ពដែលរាជរដ្ឋាភិបាលធ្វើសម្បទានដើម្បីដោះស្រាយបញ្ហាកង្វះដីធ្វើកសិកម្ម។
ការធ្វើដូច្នេះត្រូវបានសម្ដេចធិបតី អះអាងថា ជារឿងមួយដែលយើងដាក់ទិសដៅប្រែក្លាយ និងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប និងកសិឧស្សាហកម្មទ្រង់ទ្រាយធំទាមទារឱ្យកសិករនីមួយៗដែលចូលក្នុងសហគមន៍កសិកម្មទំនើបមានផ្នត់គំនិតចង់ឱ្យសហគមន៍យើងប្រកួតប្រជែង រួមជាមួយនឹងកញ្ចប់គោលនយោបាយរួមដើម្បីតំបន់យើងក្លាយជាតំបន់មានភាពប្រកួតប្រជែង ជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យកសិកម្ម ក្នុងការប្រកួតប្រជែង ទាំងក្នុងទាំងក្រៅ អញ្ចឹងការរៀបចំចងក្រងគ្នាសំខាន់ណាស់ ហើយការរៀបចំចងក្រងនេះគឺមានកិច្ចការសំខាន់ត្រង់ថា ពេលធានានៅខ្សែច្រវាក់ផលិតកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុកកីឡាករ Firmino គាំងបេះដូងស្លាប់ ពេលដើរលេងជាមួយ នឹងក្រុមគ្រួសារ
Update៖ សហរដ្ឋអាមេរិក លើកឡើង ខ្លួននៅតែជំរុញឲ្យ មានកិច្ចព្រមព្រៀង គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ក្រោយពីមានការ ដោះលែងស្ត្រី និងកុមារធ្វើជា ចំណាប់ខ្មាំង
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
ប្រធានាធិបតីតួកគី ថា ដល់ពេលត្រូវចង់ដឹង ឱ្យច្បាស់ថា អ៊ីស្រាអែលមាន នុយក្លេអ៊ែរឬអត់?
យោបល់ទាំងអស់ (0)