
TNAOT News
· 11-20
អនុសាសន៍ ១០ចំណុចរបស់ឯកឧត្តម ហេង សួរ ក្នុងការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨
#NEW NEWS# #កម្មវិធីការងារសមរម្យ# #សង្គម# #ព័ត៌មានសង្គម# #ឯកឧត្តម ហេង សួរ#
8928
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់អនុសាសន៍ចំនួន១០ចំណុចនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី «ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អនុសាសន៍ទាំង១០ចំណុចនោះរួមមាន ទី១. ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងាររបស់ប្រតិបត្តិកររបស់ក្រសួង ទី២. ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព(OSH) ទី៣. ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទី៤. ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម ទី៥. ពលករទេសន្តរប្រវេសន៍ ទី៦. ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ទី៧. កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម ទី៨. ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ១,៥លាននាក់ ទី៩. ការលើកកម្ពស់យេនឌ័រដល់កម្មករនិយោជិតជាស្ត្រីតាមគោលការណ៍សមធម៌ និងទី១០. ការពង្រឹងយន្តការត្រីភាគី។
មុននឹងបញ្ចប់ឯកឧត្តហេង សួរ បានរំពឹងទុកថាការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិនេះនឹងឈរលើការពិភាក្សាដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ១០លាននាក់នៅកម្ពុជាជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូលក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល៕
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុកកីឡាករ Firmino គាំងបេះដូងស្លាប់ ពេលដើរលេងជាមួយ នឹងក្រុមគ្រួសារ
Update៖ សហរដ្ឋអាមេរិក លើកឡើង ខ្លួននៅតែជំរុញឲ្យ មានកិច្ចព្រមព្រៀង គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ក្រោយពីមានការ ដោះលែងស្ត្រី និងកុមារធ្វើជា ចំណាប់ខ្មាំង
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
ប្រធានាធិបតីតួកគី ថា ដល់ពេលត្រូវចង់ដឹង ឱ្យច្បាស់ថា អ៊ីស្រាអែលមាន នុយក្លេអ៊ែរឬអត់?
យោបល់ទាំងអស់ (0)