
TNAOT News
· 11-20
កម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិនឹងចាប់ទទួលពាក្យថ្ងៃទី០២ ខែមករា ២០២៤
#ក្រសួងព័ត៌មាន# #NEW NEWS# #CamDEBATE# #សង្គម# #ព័ត៌មានសង្គម#
6021
កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ បណ្តុះបណ្តាលនិងជម្រុញភាពក្លាហាន ការត្រិះរិះពិចារណា និងជំនាញទំនាក់ទំនងសម្រាប់សិស្សនិស្សិតទូទាំងប្រទេសចាប់ពីកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។ ដែលបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយស្ថាប័នអប់រំ IDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោក លើសេវាកម្មប្រឹក្សាយោបល់ទៅសិក្សានៅបរទេស។
ជើងឯក ឬជ័យលាភីនឹងទទួលបានទស្សនកិច្ចសិក្សាទៅចក្រភពអង់គ្លេសរយៈពេល២សប្តាហ៍ អាហារូបករណ៍សិក្សានៅសាលា ACE មួយឆ្នាំពេញ មេដាយ និងរង្វាន់ជាច្រើនទៀត។ កម្មវិធីនេះ នឹងចាប់ទទួលពាក្យថ្ងៃទី០២ ខែមករា ២០២៤ មាន៥ វគ្គ មានវគ្គបណ្តុះបណ្តាល (training sessions) មុននឹងការប្រកួតវគ្គផ្តាច់ព្រ័តនៅ ខែឧសភា ២០២៤ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីការគាំទ្រ និងបន្តកិច្ចសហការរវាងក្រសួងព័ត៌មាន និង ស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះផងដែរ ៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុកកីឡាករ Firmino គាំងបេះដូងស្លាប់ ពេលដើរលេងជាមួយ នឹងក្រុមគ្រួសារ
Update៖ សហរដ្ឋអាមេរិក លើកឡើង ខ្លួននៅតែជំរុញឲ្យ មានកិច្ចព្រមព្រៀង គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ក្រោយពីមានការ ដោះលែងស្ត្រី និងកុមារធ្វើជា ចំណាប់ខ្មាំង
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
ប្រធានាធិបតីតួកគី ថា ដល់ពេលត្រូវចង់ដឹង ឱ្យច្បាស់ថា អ៊ីស្រាអែលមាន នុយក្លេអ៊ែរឬអត់?
យោបល់ទាំងអស់ (0)