
TNAOT News
· 11-21
កម្លាំងនរគបាលបន្ទាយមានជ័យ ចុះការពារសណ្តាប់ធ្នាប់ ការនិមន្តរបស់ព្រះអង្គ ធម្មវនវាសី ចន្ទមុនី
#ព្រះធម្មវនវាសី ចន្ទមុនី# #សណ្តាប់ធ្នាប់# #ខេត្តបន្ទាយមានជ័យ# #NEW NEWS# #សង្គម# #កម្លាំងនគរបាល# #ព័ត៌មានសង្គម#
8422
នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងនរគបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងចុះការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងការនិមន្តមកដល់របស់ព្រះអង្គ ធម្មវនវាសី ចន្ទមុនី ដើម្បីសម្តែងព្រះធម្មទេសនា ក្នុងកម្មវិធីអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តរតនារាមផ្សារកណ្តាលស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្នុងនោះមាន កម្លាំងអន្តរាគមន៍អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ៥០ នាក់ បានចុះការពាររក្សាសន្តិសុខ ព្រោះមានប្រជាពលរដ្ឋជាច្រើនរាប់រយអ្នកបានសម្រុកទៅជួប ព្រះអង្គ ធម្មវនវាសី ចន្ទមុនី នៅទីកន្លែងផ្ទាល់។
គួរបញ្ជាក់ថា ព្រះធម្មវនវាសី ចន្ទ មុនី ហៅសង្ឃធុដង្គ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលជាពុទ្ធបរិស័ទ្ធ អំពីប្រវត្តិបដិបត្តិធម៌នៅក្នុងព្រៃ និងការបកស្រាយព្រះធម៌យ៉ាងក្បេះក្បាយ ដល់ពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទី ព្រះអង្គយតែងត្រូវបាននិមិត្តទៅកាន់គេហដ្ឋានពុទ្ធបរិស័ទ្ធ មន្ត្រីតូចធំក្នុងប្រទេស ដើម្បីប្រោះព្រំសុំសេចក្តីសុខ។ ជាពិសេសព្រះអង្គក៏ត្រូវគ្រូផ្លូវងងឹត និងអ្នកនិយមអាបិយជំនឿ ជឿថា ព្រះអង្គបានសម្រេចធម៌ និងមានរឹទ្ធបារមី ដឹងព្រឹត្តិការណ៍មុន អាចប្រាស្រ័យទាក់ទងជាមួយពួកអមនុស្ស ហើយអាចនិមន្តទៅគ្រប់ទីកន្លែងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្មីក្តៅគគុកទៀតហើយ! រឿងវណ្ណដា, លោក សាន ផានិត ថា ឧកញ៉ា ខេមរៈ សិរីមន្ត ឈឺក្រលៀនប៊ូសក្លៀក...
យុវជនម្នាក់បើកម៉ូតវ៉ាជែងដួលត្រូវរថយន្តធុនធំបុកបណ្ដាលឱ្យស្លាប់
អាណិត Ice ណាស់ 😭 Ice ជាមនុស្សដែលមិនចូលចិត្តនិយាយ មានរឿងអីនាងតែងតែលាក់ទុកខ្លួនឯង
ភ្ញាក់ផ្អើល ក្តៅគគុក_! អតីតប្រពន្ធលោក ហ្សូណូ ប្រកាសលំបាកខ្លាំងអស់លទ្ធភាពចិញ្ចឹមកូនម្នាក់ឯងហើយ និង...
យោបល់ទាំងអស់ (0)