TNAOT News

· 2023-11-21

មួកប្រវត្តិសាស្រ្ដមួយ លក់ក្នុងតម្លៃ ២.១ លានដុល្លារអាម៉េរិក

#ព័ត៌មាន# #អធិរាជណាប៉ូឡេអុង# #បារាំង# #ព័ត៍មានអន្តរជាតិ#

9227

មួកដ៏ល្បីល្បាញរបស់អធិរាជ ណាប៉ូឡេអុង បូណាផាត នៃប្រទេសបារាំង ត្រូវបានដាក់លក់ដេញថ្លៃ នឹងទទួលបានតម្លៃខ្ពស់ជាប្រវត្តិសាស្រ្តគឺ ២.១ លានដុល្លារអាម៉េរិក ហើយដំបូងគេរំពឹងថា មួកនេះនឹងអាចមានតម្លៃត្រឹមជាង ៨០០,០០០ ដុល្លារអាម៉េរិក ប៉ុណ្ណោះ។



មួករបស់អធិរាជ ណាប៉ូឡេអុង នេះគឺគាត់តែងពាក់វាក្នុងអំឡុងឆ្នាំ ១៨០៦ ដល់ ១៨១៥ ហើយមួកនេះក៏ជាមួកដែលគាត់ពាក់ ពេលគាត់ត្រឡប់ពីកោះអេលបា នៅឆ្នាំ១៨១៥ ព្រោះគាត់ត្រូវបាននិរទេសទៅកោះនេះក្នុងឆ្នាំ១៨១៤ ប៉ុន្ដែបានត្រឡប់ចូលប្រទេសបារាំងវិញមួយឆ្នាំក្រោយ នឹងបានក្លាយជាអធិរាជម្តងទៀត។


ណាប៉ូឡេអុង ត្រូវបានគេសង្កេតឃើញថាពាក់មួកបែបនេះបែរទៅចំហៀងជារឿយៗ ហើយនៅក្នុងវីដេអូព័ណ៌នាអំពីមួកមុនពេលលក់លោក Jean Pierre Osenat បាននិយាយថា ណាប៉ូឡេអុងមានមួកនេះប្រហែល ១២០ ប៉ុន្តែបច្ចុប្បន្នគឺនៅសល់តែប្រមាណ ១៦ ប៉ុណ្ណោះ។

លោក Pierre បានបន្ថែមថា «មួកពិសេសនេះ បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន និងជានិមិត្តរូបនៃប្រវត្តិសាស្រ្តជាង ១៥ ឆ្នាំរបស់ ណាប៉ូឡេអុង ដែលគាត់បានធ្វើបដិវត្តន៍ក្នុងប្រទេសបារាំង និងផ្លាស់ប្តូរពិភពលោក»។

 

យ៉ាងណាមិញ ព័ត៌មានលំអិតទាក់ទងនឹងអ្នកដែលបានដេញថ្លៃទិញមួកនេះ គឺមិនបានបញ្ចេញនោះទេ យើងគ្រាន់តែដឹងថាមួកនេះ បានធ្វើឱ្យមានការដណ្ដើមគ្នាដេញថ្លៃឡើងដល់ជាង ២,១លានដុល្លារអាម៉េរិក៕

សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស