
TNAOT News
· 11-21
មនុស្ស ១០ នាក់ស្លាប់ក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងនៅ Suriname
#BREAKING NEWS# #ព័ត៌មាន# #Suriname# #ព័ត៍មានអន្តរជាតិ# #បាក់រលំអណ្តូងរ៉ែមាស#
8961
អាជ្ញាធរ Suriname បាននិយាយថា មនុស្ស ១០ នាក់ស្លាប់ បន្ទាប់ពីអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងបាក់រលំកាលពីថ្ងៃច័ន្ទ នៅក្នុងប្រទេស Suriname អាមេរិកខាងត្បូង។
ប៉ូលិស និងក្រុមជួយសង្គ្រោះបានបញ្ជូនទៅកាន់អណ្តូងរ៉ែ ដែលមានទីតាំងនៅតំបន់ជនបទ ភាគខាងត្បូងរបស់ប្រទេស។ ក្រុមមន្ត្រីបាននិយាយថា អ្នករុករករ៉ែបានសាងសង់ផ្លូវរូងក្រោមដីផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីស្វែងរកមាសនៅទីនោះ ដែលការសាងសង់រូងក្រោមដីបាន ក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសនេះ។
ប៉ូលិសកំពុងបន្តស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃហេតុការណ៍បាក់រលំអណ្តូងរ៉ែមាសនេះផងដែរ ។
សូមរំលឹកផងដែរថា ប្រទេស Suriname ត្រូវបានគេស្គាល់ដោយសារប្រទេសនេះសម្បូរទៅដោយរ៉ែមាសជាច្រើន ហើយក្រុមហ៊ុនអាមេរិក និងកាណាដាបានវិនិយោគយ៉ាងច្រើនក្នុងប្រតិបត្តិការរុករករ៉ែមាស ទើបធ្វើឲ្យការជីកយករ៉ែមាសក្រៅផ្លូវការ កើនឡើងច្រើនផងដែរនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេណេស៊ុយអេឡា និងរុស្សី រួមគ្នាក្នុង ដំណើរការកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារ
រុស្ស៊ី កំពុងប្រើបច្ចេកវិទ្យាថ្មី លើយន្តហោះស៊ើបការណ៍ របស់ខ្លួន ដើម្បីរកឱ្យឃើញ យន្តហោះសត្រូវ
ឪពុកកីឡាករ Firmino គាំងបេះដូងស្លាប់ ពេលដើរលេងជាមួយ នឹងក្រុមគ្រួសារ
ប្រធានាធិបតីតួកគី ថា ដល់ពេលត្រូវចង់ដឹង ឱ្យច្បាស់ថា អ៊ីស្រាអែលមាន នុយក្លេអ៊ែរឬអត់?
យោបល់ទាំងអស់ (0)