TNAOT News

· 2023-12-01

អស្ចារ្យ! សៀវភៅ «The Taste of Angkor» ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក

#ប្រទេសកម្ពុជា# #ពានរង្វាន់# #NEW NEWS# #សង្គម# #ម្ហូបអាហារ# #ព័ត៌មានសង្គម# #សៀវភៅមុខម្ហូប#

8326

សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និង បោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards) បន្ទាប់ពីសៀវភៅម្ហូប «សោយ» របស់ចុងភៅណាក់ បានជាប់ជា«សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក»។​

កម្មវិធីប្រកួតពានរង្វាន់នេះ បានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងព្រមគ្នានៅក្នុងពិធីបុណ្យអាហារសាអូឌីត (Saudi Feast Food Festival)។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» បានទទួល បានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ (The Best Asian Cookbook) និងពានរង្វាន់ សៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ (Best Heads of State/Food) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ សៀវភៅមុខម្ហូបពិភពលោកនេះផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស