Cambo-China

· 2023-12-01

គម្រោង​វារីអគ្គិសនី​ដែល​វិនិយោគ​ដោយ​ចិននឹង​ជួយបង្កើន​ប្រភព​ថាមពល​ស្អាត​​នៅ​កម្ពុជា

#​វិនិយោគ​ដោយ​ចិន​# #គម្រោង​វារីអគ្គិសនី​# #សង្គម# #​ប្រភព​ថាមពល​# #CAMBO-CHINA# #សេដ្ឋកិច្ចជាតិ#

6016

ប្រភពរូប៖ ស៊ីនហួរ

គម្រោង​វារីអគ្គិសនី​ដែល​វិនិយោគ​ដោយ​ចិននៅកម្ពុជា ជាមួយសមត្ថភាព ១៥០មេហ្គាវ៉ាត់ (MWs)។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងផលិតអគ្គិសនីបាន ៥២៧លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំនៅពេលដែលវាដំណើរការពេញលេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងសុន្ទរកថាក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍វារីអគ្គិសនីនៅស្រុកថ្មបែងខេត្តកោះកុង ថា គម្រោងស្ថានីយ៍វារីអគ្គិសនីតាតៃ ដែលវិនិយោគដោយចិន នឹងបង្កើនប្រភពថាមពលស្អាតដែលអាចទុកចិត្តបាននៅកម្ពុជា រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា« ខ្ញុំសូមអរគុណសហគ្រាសចិន ដែលបានវិនិយោគលើរោងចក្រវារីអគ្គិសនី ដែលជាប្រភពថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា»។ គម្រោងវិនិយោគដោយសាជីវកម្មគ្រឿងចក្រធុនធ្ងន់ជាតិចិន (CHMC) គឺជាកិច្ចសន្យាសម្បទាននៃការសាងសង់-ដំណើរការ-ផ្ទេរ (BOT) រយៈពេល ៣៩ឆ្នាំ ដែលក្នុងនោះ ៤ឆ្នាំសម្រាប់ការសាងសង់ និង ៣៥ឆ្នាំសម្រាប់ប្រតិបត្តិការ។

សម្ដេចធិបតីបានបន្តថា រោងចក្រវារីអគ្គិសនីដែលសាងសង់ដោយចិនបានជួយធានាការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន រក្សាស្ថិរភាពតម្លៃអគ្គិសនី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ សន្តិសុខថាមពលមានសារៈសំខាន់ក្នុងការធានានូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ ដោយបន្ថែមថាប្រទេសអាស៊ីអាគ្នេយ៍បានលើកទឹកចិត្តការវិនិយោគលើវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងកសិដ្ឋានខ្យល់។

រោងចក្រ​វារី​អគ្គិសនី​មាន​សារៈ​សំខាន់​ក្នុង​ការ​ធានា​សន្តិសុខ​ថាមពល​របស់​ប្រទេស​កម្ពុជា ហើយ​វា​បាន​និង​កំពុង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សម្បើម​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​ ខណៈកម្ពុជា​មាន​គោលបំណង​រួម​ចំណែក​សមត្ថភាព​ផលិត​ថាមពល​ស្អាត​ដល់​ ៧០% នៅ​ឆ្នាំ ២០៣០ ពី ៦២% នា​បច្ចុប្បន្ន​»​៕

សម្រួលអត្ថបទដោយ៖ Li Xiaoling

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស