
Knongsrok
· 2023-12-07
រវាងរឿងដែលត្រឹមត្រូវ និងរឿងដែលត្រូវធ្វើ តើអ្នកសម្រេចធ្វើរឿងមួយណា បើអាចជ្រើសបានតែមួយ!
#ចំណេះដឹង# #ទំនាក់ទំនងសេ្នហា# #ស្នេហា#
2708
ពាក្យពីរម៉ាត់ ជ្រើសរើស គ្រាន់តែឮក៏មានអារម្មណ៍ថា ពិបាកនឹងទទួលយកដែរ ជាពិសេសគឺ ជម្រើសមួយដែលត្រូវតែជ្រើសយកខានពុំបាន។
ពេលដែលមាននរណាម្នាក់តម្រូវឱ្យយើងជ្រើសធ្វើអ្វីមួយ ឬសម្រេចចិត្តលើអ្វីមួយ ប្រាកដជាយើងត្រូវសួរខ្លួនឯងហើយថា តើយើងគួរធ្វើបែបណា សម្រេចចិត្តបែបណា ជ្រើសផ្លូវមួយណា ជម្រើសមានពីរ រវាងការធ្វើរឿងដែលត្រឹមត្រូវ និងរឿងដែលត្រូវធ្វើ គឺវាពាក់ព័ន្ធជាមួយនឹង ខួរក្បាល និងបេះដូង បើសិនជាអាច សុំឱ្យបេះដូង និងខួរក្បាលដើរស្របគ្នាលើផ្លូវតែមួយ ទើបមិនពិបាកក្នុងការជ្រើសរើស តែរឿងខ្លះ វាពិតជាមិនអាចឡើយ ទើបក្លាយជាជម្រើសដ៏ពិបាកនឹងសម្រេច។
រវាងបេះដូង និងខួរក្បាល វាពិតជាពិបាកនឹងសម្រេចណាស់ ព្រោះវាសុត្ធតែសំខាន់សម្រាប់មនុស្សម្នាក់ៗ បើសម្រេចចិត្តធ្វើតាមបេះដូង យើងត្រូវធ្វើរឿងដែលត្រឹមត្រូវ តែបើសម្រេចតាមខួរក្បាល យើងត្រូវធ្វើរឿងដែលត្រូវធ្វើ វាមិនមែនជារឿងដែលងាយនោះឡើយ តែរឿងខ្លះ យើងគួរតែសម្រេចចិត្តថាតើគួរជ្រើសតាមផ្លូវមួយណា រវាង ខួរក្បាល និងបេះដូង បើធ្វើតាមខួរក្បាល មានន័យថា យើងបំផ្លាញបេះដូងខ្លួនឯង តែបើធ្វើតាមបេះដូង នោះមានន័យថា យើងបំផ្លាញខួរក្បាល ឬអាចនិយាយបានថា យើងកាត់ផ្ដាច់នូវភាពទទួលខុសត្រូវមួយហើយ។
បើនិយាយចំពោះកិច្ចការងារទាំងឡាយ ប្រាកដជាត្រូវធ្វើតាមខួរក្បាលហើយ តែបើនិយាយចំពោះស្នេហា បេះដូងអាចមានភាគរយសំខាន់ជាង។ ការសម្រេចចិត្តធ្វើតាមបេះដូង មានន័យថា យើងស្របតាមក្ដីស្រឡាញ់ និងឱ្យតម្លៃដល់ក្ដីស្រឡាញ់យ៉ាងខ្លាំង ហើយវាពិតជាមានសេចក្ដីសុខ សុភមង្គលក្នុងជីវិតបំផុត ដែលយើងអាចធ្វើតាមបេះដូង និងក្ដីស្រឡាញ់របស់យើងបាន។ ប៉ុន្តែ ប្រសិនបើយើងធ្វើតាមខួរក្បាល គឺយើងត្រូវធ្វើនូវរឿងដែលគួរធ្វើ មានន័យថាយើងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ជាមនុស្សមានគំនិតជាធំ អាចសម្រេចកិច្ចការទាំងពួងបាន តែយើងនឹងត្រូវបាត់បង់សេចក្ដីសុខ និងសេរីភាពផ្ទាល់ខ្លួន ព្រោះការដែលត្រូវធ្វើរឿងដែលត្រូវធ្វើ មានន័យថា យើងត្រូវគោរពតាមតួនាទិ ឱ្យតម្លៃលើភាពទទួលខុសត្រូវជាធំ។
គ្មាននរណាម្នាក់ ចង់ស្ថិតនៅត្រង់ចំណុចកណ្ដាល ហើយត្រូវពន់រែក និងធ្វើការសម្រេចចិត្តជ្រើសយកអ្វីមួយនោះឡើយ តែពេលខ្លះ កាលៈទេសៈខ្លះ វាពិតជាបង្ខំយើងឱ្យដើរដល់ផ្លូវទ័លពិតមែន។ ចុះប្រសិនបើអ្នក ជាមនុស្សម្នាក់ ស្ថិតក្នុងស្ថានភាពមួយនេះ តើអ្នកសម្រេចចិត្តបែបណា ធ្វើតាមខួរក្បាល ធ្វើរឿងដែលត្រូវធ្វើ ឬធ្វើតាមបេះដូង ធ្វើរឿងដែលត្រឹមត្រូវ? រៀនសម្រេចចិត្តឱ្យហើយទៅ ក្រែងលោថ្ងៃណាមួយត្រូវមកជួបរឿងបែបនេះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
លោក ពូទីន អះអាងថា គ្មានផែនការដណើ្តមយកទីក្រុងខាគីវទេ ហើយបានរិះគន់ជំនួបកំពូលអ៊ុយក្រែន
ជាន់ខែរាសីដាក់ ពិបាកខ្លាំងសម្រាប់អ្នកឆ្នាំទាំង ២ នេះ នៅខែ ៧ ដែលជាខែខ្មោច
មនុស្សស្រីមានចិត្តទូលាយលើរឿង ៤យ៉ាងនេះ មានលាភសំណាង ពរជ័យហូរហៀរ ពេញមួយជីវិត
លោកយាយ Maria Branyas Morera ជាមនុស្សចាស់បំផុត លើពិភពលោក បានស្លាប់ក្នុងអាយុ ១១៧ ឆ្នាំ
យោបល់ទាំងអស់ (0)