
Knongsrok
· 2023-12-10
មនុស្សស្រីនិយាយច្រើន! តែអ្នកត្រូវឆ្លាត ក្នុងស្ថានភាពទាំង ៤ នេះ ស្ងៀមស្ងាត់គឺល្អបំផុត
#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ# #ស្ងៀមស្ងាត់#
3624
មនុស្សស្រី បើអ្នកចេះរក្សាភាពស្ងៀមស្ងាត់ អ្នកនឹងរឹតតែមានថាមពល មានឥទ្ធិពល មានអំណាច ដែលអាចធ្វើឱ្យអ្នកក្បែរខ្លួន ជាពិសេសគឺដៃគូរបស់អ្នកកាន់តែគោរពកោតខ្លាច និងឱ្យតម្លៃអ្នក។ ជាពិសេសក្នុងស្ថានភាពទាំង ៤ នេះ កាន់តែស្ងៀមស្ងាត់ តម្លៃរបស់អ្នកនឹងឡើងកាន់តែខ្ពស់។
១. ស្ងៀមស្ងាត់ទុកភាពឯកជនដល់ដៃគូ
ការនៅស្ងៀមមិនមែនមានន័យថា អ្នកល្ងង់មិនដឹងអ្វីនោះទេ ប៉ុន្តែការនៅស្ងៀមគឺដើម្បីបង្ហាញមោទនភាពរបស់ខ្លួនអ្នក។ ការនិយាយច្រើនពេក មានតែធ្វើឱ្យមនុស្សប្រុសស្អប់អ្នកកាន់តែខ្លាំង។ បុរសចេញក្រៅពេញមួយថ្ងៃ ក្រោមសម្ពាធខ្លាំងពីការងារ ថ្នាក់លើ និងមិត្តរួមការងារ។ នៅពេលដែលពួកគេត្រលប់មកផ្ទះវិញ ហើយត្រូវស្តាប់ការត្អូញត្អែររបស់ប្រពន្ធទៀតនោះ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាពួកគេកំពុងរស់នៅក្នុងនរក។
ក្នុងនាមជាភរិយាដ៏ឈ្លាសវៃ អ្នកគួរតែរៀននៅស្ងៀមស្ងាត់ មិនមែនអត់ធ្មត់ទេ ប៉ុន្តែត្រូវនៅស្ងៀម អភ័យទោសដើម្បីឱ្យប្តីមានកន្លែងផ្ទាល់ខ្លួន។ បុរសដែលស្រឡាញ់ប្រពន្ធត្រូវដឹងដោយស្វ័យប្រវត្តិថា ត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យប្រពន្ធសង្ស័យ គិតច្រើន ឬអន់ចិត្ត ខឹងសម្បារនឹងការដែលអ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន។
២. នៅស្ងៀមដើម្បីព្រមានជនទីបី
ភាពស្ងៀមស្ងាត់នៅក្នុងស្ថានភាពដែលដឹងថា មានជនទីបីកំពុងជ្រៀតជ្រែកស្នេហារបស់អ្នក មិនមែនមានន័យថា យើងល្ងង់ ភ្លើមិនដឹងខ្យល់នោះទេ។ តែការដែលយើងស្ងៀមស្ងាត់ គឺដើម្បីមើលរឿងទាំងអស់ឱ្យបានច្បាស់ ចង់ចាប់ជនទីបី ឬចង់ចាប់ថាដៃគូក្បត់ មិនត្រូវឆេវឆាវ ស្រែកឡូឡានាំគេដឹងខ្លួននោះឡើយ។
ផ្ទុយទៅវិញ តាមដានឱ្យច្បាស់ តាមឱ្យទាន់ ទើបមិនខុស ហើយបានចាប់គេបានហើយនោះ ក៏មិនបាច់ទៅឈ្លោះ វាយដំអីដែរ ស្ងាត់ៗដើរចេញ បើយើងបន្តលែងបាន ឬស្ងាត់ស្ងៀម ដើម្បីព្រមានដល់ដៃគូ និងជនទីបី កាលណាដែលយើងដឹង យើងមិននិយាយច្រើន ពួកគេនឹងខ្លាច លែងហ៊ានបំពានទៀតហើយ។
៣. នៅស្ងៀមដើម្បីឱ្យបុរសដឹងថាពួកគេខុស
ការព្រមានពីភាពស្ងៀមស្ងាត់របស់មនុស្សស្រី តែងតែគួរឱ្យខ្លាចជាងការដែលមនុស្សស្រីស្រែកឡូឡា រអ៊ូរទាំ រករឿងឈ្លោះ។ បុរសអាចភ័យខ្លាចពេលឮសំឡេងស្ត្រីខ្លាំងពេក ប៉ុន្តែគេរឹតតែភ័យខ្លាចពេលនាងមិននិយាយអ្វីសោះ។
ភាពស្ងៀមស្ងាត់នៅពេលនេះ ប្រៀបដូចជាការព្រមានដល់បុរសអំពីទង្វើខុសឆ្គងរបស់ពួកគេ។ ភាពស្ងៀមស្ងាត់មិនព្រងើយកន្តើយ ឬអត់ឱនចំពោះកំហុសរបស់ដៃគូទេ ប៉ុន្តែកំហឹងបានឈានដល់កម្រិតកំពូលហើយ។ បុរសគ្រប់រូបខ្លាចស្ថានភាពនេះព្រោះនៅពេលដែលស្ត្រីនិយាយថាពួកគេនៅតែស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះដៃគូរបស់ពួកគេ។
៤. នៅស្ងៀមប្រសិនបើអ្នកចង់ផ្តល់ឱកាសឱ្យអ្នកដទៃកែកំហុស
ភាពស្ងៀមស្ងាត់របស់មនុស្សស្រី តែងមានន័យជាងពាក្យសម្ដីដែលធ្វើឱ្យបុរសគោរពយ៉ាងខ្លាំង។ ប៉ុន្តែភាពស្ងៀមស្ងាត់ ឬពាក្យសម្ដីក៏គួរមានកម្រិតដែរ។ អ្វីដែលច្រើនហួសកម្រិត ហើយធ្វើឱ្យអ្នក ឬដៃគូរបស់អ្នកច្របូកច្របល់ អ្នកគួរតែឈប់។ ការនិយាយច្រើនពេក ហើយជីករកកំហុសមិនអាចដោះស្រាយបញ្ហាអ្វីបានទេ តែវាអាចនឹងធ្វើឱ្យអ្នកទាំងពីរបែកគ្នាតែប៉ុណ្ណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីការសន្ទនាអរិយធម៌ទូទាំងពិភពលោកនឹងប្រារព្ធនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 11 ខែកក្កដា
កម្លាំងជំនាញបង្ក្រាបបានសាច់គោ និងភ្លៅមាន់បង្កកជាង ៨តោន នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម
ទឹកចិត្តប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ចែកជូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន
អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង
យោបល់ទាំងអស់ (0)