
រឿងនិទានខ្មោចពិត
· 2024-01-03
រឿង ទឹកជំនន់
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
7280

រឿងនេះនិយាយពីបងប្អូនស្រីពីរនាក់ បងស្រីឈ្មោះនីតា ប្អូនស្រីរីណា ថ្ងៃនេះបងប្អូនទាំងពីរនាក់ បានសុំឪពុកម្ដាយទៅដើរលេងក្បែរផ្ទះ ប៉ុន្ដែគាត់មិនអនុញ្ញាតទេដោយសារតែខ្លាចមិនសុវត្ថិភាព ព្រោះតែមួយរយៈនេះ មេឃភ្លៀងជាប់ផង ខ្លាចទឹកច្រើន ខ្លាចកូនលង់ទឹក ។ ប៉ុន្ដែកូនទាំងពីរ ដោយសារតែចង់ដើរលេង ក៏លួចឪពុកម្ដាយទៅដើរលេង ពួកគេទាំងពីរនាក់ បានទៅលេងនៅក្រោមស្ពានមួយ នៅឆ្ងាយពីផ្ទះប្រហែលជា៣០០ម៉ែត្រ ។ ខណៈពួកគេកំពុងតែលេងទឹកយ៉ាងសប្បាយ ស្រាប់តែមេឃចាប់ផ្ដើមរលឹម ពេលនោះនីតាបានប្រាប់ប្អូនស្រី៖
- តោះរីណា យើងទៅផ្ទះវិញ មេឃរលឹមភ្លៀងហើយ ខ្លាចទឹកឡើងណា
- មិនអីទេ! បងស្រី មេឃកំពុងត្រជាក់ស្រួលផង
ដោយឃើញប្អូនស្រីកំពុងលេងទឹកសប្បាយ ក៏សម្រេចចិត្តនៅលេងជាមួយ ប៉ុន្ដែនាងមានអារម្មណ៍ថារងា ក៏អង្គុយលើច្រាំងមើលប្អូនលេងយ៉ាងសប្បាយ ប៉ុន្ដែភាពសប្បាយរីករាយ ស្នាមញញឹមរបស់អ្នកទាំងពីរ បានរលាយបាត់មួយប៉ប្រិចភ្នែក។ ខណៈដែលរីណាកំពុងលេងទឹក មេឃបានបង្អុរភ្លៀងយ៉ាងខ្លាំង ស្រាប់តែទឹកជន់មក ហូរបោកខ្មួលខ្មាញ់ អូសយករីណាទៅជាមួយ នាងខ្ញុំប្រវេប្រវាចាប់សសរក្រោមស្ពាន ឯនីតាឃើញប្អូនបែបនេះ ក៏ស្ទុះលោតចុះក្នុងទឹកទៅជួយប្អូនស្រីនាង ប៉ុន្ដែដោយសារតែរីណាមិនចេះហែលទឹកផង ហើយទឹកហូរខ្លាំងពេក នីតាក៏ឈ្លក់ទឹក ជួយប្អូនស្រីមិនបាន អ្នកទាំងពីរក៏ស្រវ៉ាឲ្យបគ្នា ហូររសាត់តាមខ្សែទឹក ។
ក្រោយពីមេឃភ្លៀង ឪពុកម្ដាយក្មេងទាំងពីរបានចេញមកសារខោអាវ ស្រាប់តែបាត់កូន ក៏ដើរស្រែករកកូនតែមិនឃើញ ក៏ដើរចេញមកក្រៅផ្ទះ សួរអ្នកជិតខាង ឮគេប្រាប់ថាពួកគេដើរទៅលេងនៅស្ពានបាត់ហើយ ឪពុកម្ដាយគ្រាន់តែឮបែបនេះ បានរត់ទាំងភ្លៀងទៅរកកូន តែមិនឃើញ កើតចិត្តមន្ទិលសង្ស័យក៏រត់ទៅហៅអ្នកភូមិ ឲ្យជួយដើររកកូន ប៉ុន្ដែគាត់រករហូតដល់ម៉ោងជាង៧យប់ នៅតែមិនឃើញព្រោះប្រហែលហូរតាមទឹកបាត់ហើយ ទឹកភ្នែកអាណិតបារម្ភពីកូន គួរឲ្យសង្វេគណាស់ ពួកគាត់បានបន្ដដើររកកូនតែពីរនាក់ប្ដីប្រពន្ធ រហូតដល់យប់ជ្រៅ ដោយអស់សង្ឃឹម គាត់បានដើរត្រលប់មកវិញ ទាំងក្ដីសោកសៅបំផុត ។
ពេលគាត់ដើរមកជិតដល់ផ្ទះស្រាប់តែ ឃើញកូនទាំងពីរ ឪពុកម្ដាយអរណាស់ រត់ទៅឲ្យបកូន លោកមិនបានបន្ទោសទេ ថែមទាំងឲ្យបកូនពេញដើមទ្រូងហើយ សួរនាំកូនទាំងទឹកភ្នែក ទាំងសម្លេងអួលដើមក៖
- កូនយ៉ាងម៉េចហើយ? ពុកម៉ែបារម្ភណាស់ ឯណាប្អូនកូន? (គាត់សួរព្រោះឃើញតែនីតាម្នាក់ឯង)
- រីណា គាត់លង់ទឹកហើយពុក គាត់នៅគល់ស្ពាននោះ
គ្រាន់តែឮដូចនេះ ឪពុកម្ដាយក៏រត់ទៅស្ពានម្ដងទៀត ស្រាប់តែឃើញកូនរបស់គាត់ទាំងពីរ ឲ្យបគ្នាគ្នា លង់ទឹកទាំងពីរនាក់ ឪពុកម្ដាយស្លុតចិត្ត ងាកមកនីតា បាត់កូនបាត់ ឪពុកម្ដាយនាងបានលើកសាកសពកូនទាំងពីរយកទៅធ្វើបុណ្យ ពោរពេញដោយវិប្បដិសារី ព្រោះ ដោយសារតែការធ្វេសប្រហែសមួយពេល ទើបគាត់បានបង់កូនទាំងពីរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសភាពអន្តរជាតិរបស់ក្រុងHarbin

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ

យោបល់ទាំងអស់ (0)