Knongsrok

· 01-05

ដើម្បីខ្លួនឯង មិនមែនដើម្បីផ្គាប់ចិត្តអ្នកណាទេ!

#ចំណេះដឹង# #មនុស្សស្រី# #ផ្គាប់ចិត្ត# #ចំណេះដឹងទូទៅ#

8373

មនុស្សស្រីគ្រប់រូប គឺសុទ្ធតែមានភាពស្រស់ស្អាត តែនាងស្រស់ស្អាតតាមបែប តាមរបៀបផ្សេងៗគ្នា ... កុំខ្វល់នឹងសម្ដីអ្នកណាថាយើងមិនស្អាត កុំខ្វល់ពីការគិតរបស់អ្នកដទៃ ថាយើងបែបនេះ ឬបែបនោះ ... ។

មនុស្សស្រីទោះបីមិនតែងខ្លួន ក៏នាងមានចំណុច និងភាពស្រស់ស្អាតរបស់នាងខ្លួនឯងដែរ ... តែអ្វីដែលសំខាន់ តើអ្នកចេះរកចំណុចពិសេស និងបង្កើតភាពស្រស់ស្អាតឱ្យខ្លួនឯងដែរឬទេ?

មិនថាមនុស្សស្រីស្លៀកពាក់បែបណា ស៊ិចស៊ី ឬធម្មតា ការតុបតែងខ្លួនបែបណា វាក៏ជាស្ទាយ ជារបៀបរបស់នាង។ សម្រាប់មនុស្សស្រីដែលស្លៀកពាក់ស៊ិចស៊ី ឬការតុបតែងខ្លួនបែបស៊ីវិល័យ វាក៏ជាចំណូលចិត្តរបស់នាង ហើយនាងធ្វើក៏ជាការសាងទំនុកចិត្តដល់ខ្លួននាងផ្ទាល់ដែរ មិនមែនដើម្បីអ្នកណា អ្នកនេះ ឬអ្នកនោះឡើយ សំខាន់ឱ្យតែនាងមានអារម្មណ៍ថាស្រណុកចិត្ត ស្រួលខ្លួន អាចមានក្ដីសុខ សប្បាយចិត្ត ដូច្នេះបែបណាក៏បានដែរ...!!!

ចំណែកអ្នកនិយាយបែបនេះ ឬបែបនោះ ក៏ព្រោះតែក្រសែភ្នែក និងការយល់ឃើញរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ លើសពីនេះ មិនថាអ្នកដទៃគេគិត ឬយល់ឃើញបែបណាទេ ក៏យើងមិនអាចទៅហាមពាក្យ ឬការគិតរបស់គេបានដែរ ...។

ម្យ៉ាងវិញទៀត ជាមួយនឹងមនុស្សខ្លះ មិនថាការគិតគេបែបណាទេ ក៏យើងមិនចាំបាច់ទៅបកស្រាយអ្វីច្រើនសម្រាប់អ្នកណាឡើយ ព្រោះមនុស្សដែលយល់ពីយើង ទោះយើងមិននិយាយ ក៏គេនៅតែអាចយល់ និងមានគំនិតវិជ្ជមានសម្រាប់យើងជានិច្ច ... ផ្ទុយទៅវិញ សម្រាប់មនុស្សដែលចាំតែទើស និងមិនពេញចិត្តយើង ទោះយើងខំនិយាយ បកស្រាយ ឬពន្យល់គេយ៉ាងណា ក៏គេនៅតែមិនអាចយល់បានដែរ ព្រោះតែគំនិតរបស់គេ គឺមិនដូចចិត្ត និងចំណូលចិត្តរបស់យើង...!!!

ប៉ុន្តែចំណុចដែលសំខាន់ មិនថាយើងធ្វើខ្លួន ឬតុបតែងខ្លួន ស្លៀកពាក់បែបណា វាជាចំណូលចិត្តយើង យើងក៏មិនបានទៅធ្វើអ្វីឱ្យប៉ះពាល់ ឬបំពានអ្នកដទៃ នោះហើយជាសេចក្ដីថ្លៃថ្នូរមួយរបស់យើងហើយ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

រូបភាព ៖ Keo Sopanha

អំពីអ្នកសរសេររបស់យើង៖

Tel:

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)