Knongsrok

· 01-07

កុំឱ្យមានបាបកម្មតាមពីក្រោយ រឿងទាំង ៦ យ៉ាងនេះ កុំធ្វើឱ្យសោះ

#បាបកម្ម# #ចំណេះដឹង# #លោភលន់# #អប់រំ និងការងារ#

1407

ជីវិតអ្នកនឹងបានល្អប្រសើរ មិនបាច់ដេកបារម្ភខ្លាចជាប់កម្ម មានពៀរទេ ឱ្យតែអ្នកចៀសពីរឿងទាំង ៦ នេះ ដាច់ខាតកុំប្រព្រឹត្តិឱ្យសោះ។

១. មិនគោរពឪពុកម្តាយ

ឪពុកម្តាយបានផ្តល់កំណើតដល់យើង ហើយចិញ្ចឹមយើងឱ្យក្លាយជាមនុស្សធំដឹងក្ដី។ ដូច្នេះ ចូរមើលថែឪពុកម្ដាយរបស់អ្នក ហើយស្រឡាញ់ពួកគាត់ តបស្នងសងគុណគាត់វិញ។ ក្នុងជីវិតនេះ ការធ្វើខ្លួនជាមនុស្សកតញ្ញូ ជាគុណបុណ្យដ៏ធំបំផុត។ ត្រូវចាំថា កូនដែលចេះដឹងគុណឪពុកម្ដាយ ជីវិតគ្មានថ្ងៃស្រកស្រុតឡើយ។

២. លោភលន់

មនុស្សដែលលោភលន់ ធ្វើអំពើអាក្រក់ ខ្វះភាពស្មោះត្រង់ មនុស្សបែបនេះ ជីវិតមិនអាចងើបរួចឡើយ មិនថាដំណើរជីវិត សុខភាព ឬផ្លូវអាជីពទេ គង់តែជួបបញ្ហា ការខាតបង់ធ្ងន់ធ្ងរ។ មនុស្សដែលមានចិត្តលោភលន់ ចិត្តក្រអឺតក្រទម ទោះមានបាន ក៏មិនបានយូរដែរ សប្បាយចិត្ត ក៏បានត្រឹមតែមួយរយៈពេលខ្លី រកលុយបាន ក៏គង់តែបាត់បង់ទៅវិញ។

៣. សម្លាប់សត្វដោយព្រៃផ្សៃ

គ្រប់ជីវិតសុទ្ធតែមានតម្លៃ មិនថាជីវិតមនុស្ស ឬសត្វនោះឡើយ មនុស្សដែលមានចិត្តឃោឃៅ ព្រៃផ្សៃ តែងតែសម្លាប់សត្វ មនុស្សបែបនេះបាបធ្ងន់ណាស់ ព្រោះជាការសម្លាប់ជីវិតមួយ ការសម្លាប់ ក៏ជាការបំបែកបាក់គ្រួសារគេផងដែរ។

៤. មិនគោរពគ្រូ រស់នៅដោយក្រអឺតក្រទម

មនុស្សដែលរមិឡគុណគ្រូ មើលងាយគ្រូ មិនគោរពឱ្យតម្លៃគ្រូ គឺជាមនុស្សទមិឡបំផុត គ្រូប្រៀបបានឪពុកម្ដាយ ជាអ្នកបង្ហាត់បង្រៀនយើង ក៏ជាអ្នកមានគុណផងដែរ ដូច្នេះ ការដែលមិនគោរពគ្រូ ក៏ជាការសាងបាបកម្មដែរ។

៥. ចោរកម្ម

មនុស្សដែលតែងតែប្រព្រឹត្តិទង្វើលួច ឆក់ប្លន់ គឺជាការសាងបាបកម្មធ្ងន់ធ្ងរ។ ការលួចរបស់អ្នកដទៃ ទោះបីរបស់នោះតិចតួចក៏ដោយ តែវាមិនមែនជារបស់យើង បើយក គឺស្មើនឹងលួច ទង្វើនេះជាទង្វើអាក្រក់ មិនគួរឱ្យកើតមានទេ។

៦. កុហកញឹកញាប់

ភាពសុខដុមរមនារបស់មនុស្ស ការរស់នៅប្រកបដោយសីលធម៌ ផ្តល់តម្លៃដល់ភាពស្មោះត្រង់ទៅវិញទៅមក។ មិនថាសាច់ឈាមអ្នកណាទេ អ្នកត្រូវចេះរាប់អានគេដោយចិត្តស្មោះ កុំកុហក បោកប្រាស់ ជាពិសេស កុំនិយាយបំភ្លើស បង្កាច់បង្ខូចឈ្មោះអ្នកដទៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស