Knongsrok
· 01-12
ជាប្ដីប្រពន្ធ! កុំឱ្យរឿងទាំង ៧ នេះ ក្លាយជាចំណុចបំបែកបាក់ជីវិតគ្រួសារអ្នកឱ្យសោះ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ជីវិតគ្រួសារ#
7360
គិតៗទៅជីវិតប្ដីប្រពន្ធ ទំនាក់ទំនង ក៏ផុយស្រួយណាស់ដែរ កុំគិតថា ក្លាយជាប្ដីប្រពន្ធគ្រួសារតែមួយហើយ នឹងមិនបែកបាក់ ប្រេះឆានោះ ប្រសិនបើអ្នកមិនយល់ពីពាក្យថាប្ដីប្រពន្ធ មិនចេះប្រើជីវិតជាប្ដីប្រពន្ធ ប្រាកដជាងាយនឹងបែកបាក់ យ៉ាងឆាប់រហ័ស ហើយក៏មិនអាចផ្សះផ្សាបានវិញដែរ។ ដូច្នេះហើយ អ្នកត្រូវដឹងថា ជីវិតជាប្ដីប្រពន្ធ មានរឿងមួយចំនួន អ្នកត្រូវតែចៀសវាង កុំឱ្យវាក្លាយជាចំណែកនៃបញ្ហា បណ្ដាលឱ្យជីវិតគ្រួសារបែកបាក់ឱ្យសោះ ៖
១. ពាក្យសម្ដីអ្នកដទៃ
ជាប្ដីប្រពន្ធ ត្រូវចេះជឿជាក់ និងទុកចិត្តគ្នា ទម្រាំតែឈានដល់ចូលរោងរៀបការ ប្រាកដជាស្គាល់ចិត្តថ្លើមគ្នាច្បាស់ហើយ ទោះមិនច្បាស់ ក៏ខ្លះៗដែរ ដូច្នេះហើយ កុំចេះតែស្ដាប់ពាក្យសម្ដីចាក់រុកអ្នកដទៃពេក អ្នកក្រៅមួយចំនួនធំ គេមិនចង់ឃើញគ្រួសារយើងមានបាន មានសុភមង្គលឡើយ គេចាំតែសើចចំអក និងជាន់ពន្លិចតែប៉ុណ្ណោះ ស្ដាប់ពាក្យគេច្រើន នាំឱ្យប្ដីប្រពន្ធបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើគ្នា។
២. បញ្ហាខាងក្រៅផ្ទះ
ធម្មតា ប្ដីប្រពន្ធរមែង មានកិច្ចការងារនៅក្រៅផ្ទះ ការរកស៊ីរៀងៗខ្លួន តែមិនថាការងារ ការរកស៊ី មានបញ្ហាច្រើនប៉ុនណា ក៏កុំយកបញ្ហាទាំងនោះ មកធ្វើជាភ្នកភ្លើង នាំចូលមកដុតអ្នកនៅក្នុងផ្ទះ គេថា " ខឹងគោកុំវាយរទេះ រឿងក្រៅផ្ទះ កុំយកមកជះដាក់ក្នុងគ្រួសារ " បើមានបញ្ហា គួរតែយកមកប្រាប់ ដើម្បីពិក្សាគ្នា មិនមែនរករឿងឈ្លោះគ្នានោះឡើយ។
៣. គំនិតគ្រួសារទាំងសងខាង
ដឹងថា ឪពុកម្ដាយតែងតែចង់ឱ្យកូនចៅបានល្អ តែគំនិតគាត់ មិនមែនសុទ្ធតែត្រឹមត្រូវនោះឡើយ ដូច្នេះហើយ កុំសូវតាម ឬព្យាយាមតម្រូវចិត្តឪពុកម្ដាយ ឬសាច់ញាតិបងប្អូន មិនថាខាងណាក៏ដោយ រហូតធ្វើឱ្យប្ដីប្រពន្ធថ្នាំងថ្នាក់ដាក់គ្នា ជាពិសេសគឺ មាត់ចេចចូចរបស់ញាតិហ្នឹងតែម្ដង បងប្អូនសាច់ឯង ក៏មិនមែនសុទ្ធតែល្អល្អូកល្អើន ចង់ឃើញយើងបានសុខនោះដែរ។
៤. ការជួបជុំមិត្តភក្តិ
រឿងស៊ីផឹក ជួបជុំមិត្តភក្តិហ្នឹងក៏អ៊ីចឹងដែរ បើមានដៃគូម្ខាងណាមិនពេញចិត្តហើយ ម្ខាងទៀត ត្រូវតែព្យាយាមតាមដៃគូផង កុំចេះតែខ្លាចមិត្តអន់ចិត្ត ព្រោះតែមិនបានទៅស៊ីផឹក ឬដើរលេងជាមួយគេ ហើយមិនខ្លាច មិនក្រែងចិត្តប្ដីប្រពន្ធខ្លួនឯងនោះ ធ្វើបែបហ្នឹង គេហៅថា មិនគោរព និងឱ្យតម្លៃមនុស្សនៅក្នុងផ្ទះ។
៥. ការលាក់បាំង ផិតក្បត់
ដាច់ខាត កុំមានចិត្តផិតក្បត់ប្ដីប្រពន្ធ កុំឃើញអ្នកផ្សេង ល្អ ស្អាត សង្ហា ឬព្រោះតែដុល្លា ទ្រព្យសសម្បត្តិគេស្ដុកស្តម្ភក៏ហ៊ានបោះបង់មនុស្សដែលក្រាបក្បាលដល់កន្ទេលជាមួយគ្នានោះ អ្នកថ្មី ៩៩% មិនស្មោះនឹងយើង ដូចប្ដីប្រពន្ធយើងឡើយ គេមើលឃើញតែប្រយោជន៍ពីយើងទេ។
៦. បញ្ហាការចំណាយ និងចំណូល
ជឿថាមានប្ដីប្រពន្ធមួយចំនួន ត្រេកត្រអាលណាស់ ពេលដៃគូរកបានច្រើន តែពេលដែលរកបានតិចតួច បាត់បង់ប្រាក់ចំណូល បែរជារករឿងឈ្លោះ គិតតែបន្ទោសគ្នា តែមិនព្រមចាប់ដៃគ្នាខំប្រឹងបន្ថែមទេ បើបែបហ្នឹង មិនយូរឡើងជីវិតប្ដីប្រពន្ធអ្នកនឹងដើរដល់ផ្លូវបែក ព្រោះតែការមិនចេះរួបរួមគ្នា ចាំតែបាននិងបាន។
៧. ល្បែងស៊ីសង
កុំយកខ្លួនទៅបៀតនឹងល្បែងស៊ីសង ទោះដៃគូពូកែរក ឬអារកបានច្រើនប៉ុនណាក៏ដោយ តែបើម្ខាងទៀតចាំតែបំផ្លាញហើយ ប្រាកដជារលាយទៅជាមួយគ្នាមិនខាន ហើយបើមានដៃគូគិតតែបំផ្លាញហើយនោះ គ្មានអ្នកណាចង់បន្តនៅរួមរស់ជាមួយគ្នានោះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ពិធីក្រុងពាលីសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» អបអរសាទរដល់សង្គម
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
តោះទៅដើរលេងនិងរីករាយជាមួយផ្កា! រុក្ខជាតិស្មៅនិងផ្កាជាច្រើនរីកនៅសួនផ្កាណាននីង
អ្នកកាសែតជើងចាស់ម្នាក់ដែលត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ ទទួលមរណភាពហើយ
យោបល់ទាំងអស់ (0)