Knongsrok

· 01-21

ប្តីប្រពន្ធជម្នះវិបត្តិ ៤ យ៉ាងនេះបាន អាពាហ៍ពិពាហ៍អ្នកនឹងមានតែសុភមង្គល គ្មានជនទី៣ណាមកជ្រៀតជ្រែកបានឡើយ

#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#

5821

បើអ្នកចង់បានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកត្រូវតែឆ្លងកាត់ឱ្យផុតនូវវិបត្តិទាំង ៤ ដំណាក់កាលនេះឱ្យបាន បើអ្នកអាចធ្វើបាន ធានាថាជីវិតប្ដីប្រពន្ធរបស់អ្នក គ្មានជនទីបីមកបំបែកបំបាក់ជ្រៀតជ្រែកបានឡើយ។

១. ដំណាក់កាលទី 1 ៖ ពេលវេលាបន្ទាប់ពីរៀបការថ្មីថ្មោង

ពេលមានស្នេហា អ្វីទាំងអស់ដែលអ្នកឃើញ គឺជាគុណសម្បត្តិរបស់ដៃគូ អ្នកអាចអភ័យទោសឱ្យពួកគេបានយ៉ាងងាយស្រួល។ ប៉ុន្តែបន្ទាប់ពីរៀបការរួច អ្នកនឹងមានអារម្មណ៍ថា ដៃគូរបស់អ្នកប្រែប្រួល លែងដូចពេលស្រលាញ់គ្នាដំបូង។

ក្រោយពេលរៀបការហើយ មិនត្រឹមតែមានស្នេហារវាងមនុស្សពីរនាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវចាត់ចែងកិច្ចការទាំងសងខាង ធ្វើយ៉ាងណាឱ្យប្ដីប្រពន្ធរស់នៅចុះសម្រុងគ្នា ទើបមិនមានជម្លោះធំដុំកើតឡើង។ "អ្នកបានផ្លាស់ប្តូរ" នេះប្រហែលជាប្រយោគដែលគូស្នេហ៍វ័យក្មេងជាច្រើនតែងតែនិយាយទៅកាន់គ្នាទៅវិញទៅមកបន្ទាប់ពីរៀបការរួច។

២. ដំណាក់កាលទី 2 ៖ ឆ្នាំដំបូងបន្ទាប់ពីសម្រាលកូន

ក្នុងអំឡុងឆ្នាំដំបូងនៃការមានកូន ប្តីប្រពន្ធទាំងពីរនឹងត្រូវសម្របខ្លួនទៅនឹងវត្តមានរបស់សមាជិកថ្មី តួនាទីថ្មី ការផ្លាស់ប្តូរពីពិភពមនុស្សពីរនាក់ទៅពិភពមនុស្សបីនាក់។ ជាពិសេសសម្រាប់ស្ត្រី ក្រោយសម្រាលកូននឹងមានអារម្មណ៍រសើបជាងមុន។ មនុស្សភាគច្រើនដែលនៅជុំវិញបានត្រឹមតែស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះកូនប៉ុណ្ណោះ ដែលអាចធ្វើឱ្យមនុស្សស្រីធ្លាក់ទឹកចិត្ត។ ក្នុងរយៈពេលនេះ បើប្ដីមិនខ្វល់ និងគិតពីប្រពន្ធទេ ប្រពន្ធនឹងអាណិតខ្លួនឯង និងកើតជាបញ្ហាអាក់អន់ស្រពន់ចិត្ត ។

វាមិនសាមញ្ញទេសម្រាប់បុរសក្នុងការសម្របខ្លួនទៅនឹងតួនាទីជាឪពុក បន្ថែមពីលើបន្ទុកសេដ្ឋកិច្ច នៅពេលនេះ ប្តីចង់ឱ្យប្រពន្ធយល់ ហើយប្រពន្ធក៏ចង់ឱ្យប្តីយកចិត្តទុកដាក់ជាមួយនាងដែរ។ បើមនុស្សពីរនាក់មិនចេះអត់ឱន និងអាណិតគ្នាទេ ប្រពន្ធងាយនឹងត្រូវរងការស្តីបន្ទោស និងខកចិត្តខ្លាំងចំពោះប្តី ។

៣. ដំណាក់កាលទី 3 ៖ ប្រហែល 7-8 ឆ្នាំបន្ទាប់ពីរៀបការហើយមានកូន

ដល់ដំណាក់កាលនេះ អាពាហ៍ពិពាហ៍អ្នកទាំងពីរក៏ឆ្លងកាត់ការឡើងចុះៗជាច្រើន លែងដូចដំណាក់កាលស្នេហាដ៏ផ្អែមល្ហែម គឺធ្លាប់តែមានបន្ទុកលើអាហារ សម្លៀកបំពាក់ និងលុយកាក់។ ពេលខ្លះអ្នកនឹងមានអារម្មណ៍ថាដៃគូលែងមានភាពទាក់ទាញ និងចាប់អារម្មណ៍ទៀតហើយ។ នៅពេលនេះក្តីស្រលាញ់ និងក្តីបារម្ភ មិនកំណត់ចំពោះអ្នកទាំងពីរនោះទេ ប៉ុន្តែក៏ត្រូវចែករំលែកទៅកាន់កូនៗ អាជីព និងទំនាក់ទំនងសង្គមផងដែរ…។

៤. ដំណាក់កាលទី 4 ៖ វិបត្តិពាក់កណ្តាលជីវិត

វិបត្តិពាក់កណ្តាលជីវិត គឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់គូស្នេហ៍។ ប្រសិនបើពួកគេយកឈ្នះលើដំណាក់កាលនេះបាន ពួកគេនឹងមានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសន្តិភាព និងសុខសាន្ត។ ក្នុងអំឡុងពេលនេះ សម្ពាធដែលគូស្វាមីភរិយាជួបប្រទះ មិនត្រឹមតែទាក់ទងនឹងអារម្មណ៍អាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងឪពុកម្តាយដែលមានវ័យចំណាស់ កូនៗ សម្ពាធការងារ មិត្តរួមការងារផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស