Cambo-China

· 01-29

ចំណាប់អារម្មណ៍យុវតីខ្មែរម្នាក់ ក្រោយពីបានអានសំណេររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងលើកឡើងពីការរីកចម្រើនរបស់កម្ពុជាជាមួយមិត្តចិន

#ឯកអគ្គរដ្ឋទូតចិន# #ប្រទេសកម្ពុជា# #យុវតីខ្មែរ# #សង្គម# #ចំណាប់អារម្មណ៍# #ព័ត៌មានសង្គម# #CAMBO-CHINA#

6121

ក្រោយពីបានអានលម្អិតនូវអត្ថបទចេញផ្សាយជាផ្លូវការរបស់ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រកបដោយខ្លឹមសារដ៏ល្អល្អះរួចមក ក្នុងនាមនាងខ្ញុំ(Chhakda)ជាកូនខ្មែរម្នាក់ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះចំណងមិត្តភាពរបស់ប្រទេសទាំងពីរ ដែលបន្តកាន់តែរឹងមាំ កាន់តែរីកចម្រើន កាន់តែអភិវឌ្ឍន៍ឥតឈប់ឈរ រហូតឈានយុទ្ធសាស្រ្តថ្មីឆ្នាំ២០២៤នេះគឺជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ប្រពៃណី រួមគ្នាកសាងសហគមន៍តែមួយនិងវាសនាតែមួយ។

ការដាក់ចេញនូវយុទ្ធសាស្រ្តរបស់ប្រធានាធិបតី Xi Jinping គឺការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិបានវិវត្តិខ្លួនពីគំនិតផ្តួចផ្តើមរបស់ចិនទៅជាកុងសុងស៊ីសអន្តរជាតិ ពីចក្ខុវិស័យដ៏ល្អប្រសើរទៅជាការអនុវត្តដ៏សម្បូរបែប បានក្លាយជាទ្រឹស្តីស្នូលនៃគំនិតការទូតរបស់ចិននិងបន្តមកតាមរយៈរដ្ឋមន្រ្តីការបរទេសនានានៅលើពិភពលោកបានបង្ហាញឲ្យឃើញនូវភាពខ្លាំងរបស់ប្រទេសចិននិងភាពសុទិដ្ឋិនិយមរបស់ប្រទេសចិនផងដែរ ហើយការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិត្រូវបានផ្តួចផ្តើម និងទទួលបានការកោតសរសើរកម្រិតខ្ពស់និងការឆ្លើយតបយ៉ាងសកម្មពីសហគមន៍អន្តរជាតិនានា។ ជាក់ស្តែងកម្ពុជាជាប្រទេសតូច និងកំពុងអភវិវឌ្ឍន៍ប៉ុន្តែភាគីចិនគឺជាចំណែកដ៏សំខាន់ និង មិនអាចកាត់ថ្លៃបានគ្រប់កាលៈទេសៈដែលកម្ពុជាត្រូវការ ហើយមិត្តចិនតែងតែប្រកៀកស្មាកម្ពុជា យ៉ាងជាប់ ដើម្បីជម្រុញ ពន្លឿន និង អភិវឌ្ឍន៍គ្រប់វិស័យ។

ចំពោះវិស័យអប់រំ៖ វិស័យអប់រំគឺជាវិស័យអាទិភាពដែលកម្ពុជាយកចិត្តទុកដាក់ដើម្បីបណ្តុះធនធានមនុស្ស ដោយមិត្តចិនបានផ្តល់ឱកាស យ៉ាងសម្បូរបែបដល់សិស្ស-និស្សិតកម្ពុជាឲ្យបានទៅបន្តការសិក្សារនៅប្រទេសចិន អាចរៀនភាសារចិន អាចរៀនភាសារបរទេស ព្រមទាំងផ្លាស់ប្តូរភាសារជាតិចិន និងភាសារជាតិកម្ពុជាផងដែរអស់រយៈពេលជាច្រើនឆ្នាំ និងដំណើរការសមាគមភាសារចិននៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ លើសពីនេះក៏មានការចែករំលែកចំណេះដឹងទាំងជំនាញទន់និងរឹង ដើម្បីបំពេញតម្រូវការបន្ថែមនៅក្នុងប្រទេសកម្ពុជាយើង។

ការរស់នៅ៖ ចំពោះការរស់នៅវិញមិត្តចិនបានចែករំលែកនូវគុណសម្បត្តិជាច្រើនដូចជាការផ្លាស់ប្តូរប្រពៃណីបុណ្យចូលឆ្នាំថ្មី ប្រពៃណីសែនក្បាលទឹក សែននំលោកខែ សែននំអ៊ី សែននំចាំងជាដើម ដែលសុទ្ធសឹងតែជាការប្រកាន់ខ្ជាប់ការផ្លាស់ប្តូរវប្បធម៌ដែលមិនដែលរីងស្ងួតរវាងមិត្តចិន-កម្ពុជា ប្រែក្លាយពីតំបន់ដែលធ្លាប់លឺតែសម្លេងកាំភ្លើងមករកភាពអ៊ូអរសាទរដោយពន្លឺកាំជ្រួច ដុតផាវចូលឆ្នាំចិន ការប្រគុំតន្ត្រីជារួមគ្នាជាដើម។

វិស័យសេដ្ឋកិច្ច៖ វិនិយោគិនចិន ភ្ញៀវទេសចរណ៍ចិន គឺមានច្រើនជាងគេក្នុងចំណោមអ្នកវិនិយោគបរទេសនៅប្រទេសកម្ពុជាយើង ទាំងការធ្វើជំនួញតូចធំ ការវិនិយោគខ្នាតយក្ស ការបង្កើនការងារ បណ្តុះជំនាញបច្ចេកទេសទាំងវិស័យកសិកម្មនិងឧស្សាហកម្ម! ជាក់ស្តែងកម្ពុជាធ្លាប់ជាប្រទេសស្ថិតក្នុងរបបសង្រ្គាមផ្ទៃក្នុងជាង៣ឆ្នាំ ប៉ុន្តែក្រោមការជ្រោមជ្រែងលើកទឹកចិត្ត ផ្តល់ឱកាសជាការបណ្តាក់ទុនរបស់មិត្តចិន ទើបធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានកើន​ឡើងៗបន្តិចម្តងៗស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍន៍ជិតខាង។

វិស័យការទូត៖ មិត្តដែកថែប គឺជាពាក្យមួយឃ្លាដែលបន្តជំនាន់មិត្តភាពកម្ពុជា-ចិន តាំងពីសម័យសម្តេចតាសីហនុ រហូតដល់ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន! ការចងរឹតមិត្តភាពរវាងប្រទេសយើងទាំងពីរ រវាងរដ្ឋាភិបាលទាំងពីរ និង រវាងប្រជាជនទាំងពីរ បានធ្វើឲ្យប្រទេសនានានៅលើពិភពលោកមិនសរសើរមិនបាន។ ជាក់ស្តែងនៅពេលដែលប្រទេសចិនបានផ្ទុះឡើងនូវវីរុសកូវីដ១៩ ដើមឆ្នាំ២០២០ ដែលពិភពលោកទាំងមូលមិនហ៊ានសូម្បីជាន់លើទឹកដីចិន តែប្រមុខដឹកនាំកម្ពុជា គឺសម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានទៅអញ្ជើញទៅគារវកិច្ចមិត្តចិន និង សំណូមពរមិនឲ្យនិស្សិតកម្ពុជាចាកចេញពីប្រទេសចិនឡើយ ដោយសម្តេចតេជោ លើកឡើងថា៖ ចិនជាមិត្តរាប់ពាន់ឆ្នាំ ពេលសុខគឺយើងជាមួយគ្នា ពេលទុក្ខគឺយើងទុក្ខជាមួយគ្នា។ 

វិស័យហេដ្ឋរចនាសម្ព័ន្ធ៖ មិត្តចិនបានជួយកសាងសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា មានដូចជាផ្លូវថ្នល់ខ្វាត់ខ្វែង មានស្ពាន មានការដឹកជញ្ជូនតាមអាកាស តាមផ្លូវទឹកជាដើមដែលពីមុនយើងសឹងតែគ្មានអ្វីៗទាំងអស់ ដោយសារតែសង្រ្គាម និងសឹងតែបាត់បង់ឱកាសក្នុងការអភិវឌ្ឍន៍ផងដែរ។ វិស័យសុខាភិបាល៖ បើនិយាយដល់វិស័យនេះវិញ ខ្ញុំអាចនិយាយបានថាខ្ញុំពេញចិត្តខ្លាំងណាស់ ព្រោះឱសថបុរាណចិនដែលផ្តល់ជូនម្តាយរបស់ខ្ញុំពីមន្ទីរពេទ្យព្រះកុសុមៈ ធ្វើឲ្យខ្ញុំភ្លឺភ្នែក និងពិតជាដឹងគុណខ្លាំងណាស់ចំពោះក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិន អ្នកបានជួយសង្រ្គោះពលរដ្ឋកម្ពុជា និង បង្រៀនផ្នែកវេជ្ជសាស្ត្រមកកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តចិនយ៉ាងច្រើនផងដែរ។

វិស័យនយោបាយ៖ ដូចការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន គឺ សហគមន៍វាសនារួមរវាងចិន-កម្ពុជាទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៊ីគ្នាកម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំទៅក្នុងការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅរវាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់ចិន និង"យុទ្ធសាស្ត្របញ្ចកោណ"របស់កម្ពុជា អាចឲ្យខ្ញុំនិយាយបានថាចិន-កម្ពុជាពិតជាដៃគូមិនអាចខ្វះគ្នាបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជារៀងរាល់ឆ្នាំពិភពលោកកាន់តែផុយស្រួយទៅៗ នាំមកនូវវិបត្តិនយោបាយនឹងសង្គ្រាម ប៉ុន្តែប្រទេសចិននៅតែប្រកាន់ខ្ជាប់និងតស៊ូមតិម្តងហើយម្តងទៀតនូវតម្រូវការដើម្បី "កសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ" ដែលនេះគឺមហិច្ឆិតាមិនអាចកាត់ថ្លៃបានរបស់ចិន ជាពិសេសការដឹកនាំរបស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ក្នុងសម័យកាលចុងក្រោយនេះ។

ទន្ទឹមនឹងនេះដែរចិនក៏បានបង្រៀនកម្ពុជាឲ្យកាន់តែមុះមុតក្នុងកិច្ចការងារកសាងសន្តិភាព និងស្ថេរភាពសង្គម មានតែសន្តិភាពទេ ទើបមានការអភិវឌ្ឍន៍។ យើងខ្ញុំនឹងដើរតាមលំអានដឹកនាំរបស់លោកប្រធាន ម៉ៅ សេងទុង ដែលជាមិត្តដ៏ល្អរបស់សម្តេចតា ព្រះបរមរតនកោដ្ឋ មិត្តភាពរវាងចិន-កម្ពុជា គឺគ្រប់យ៉ាងប្រកបដោយភាពរលូន និងផ្លែផ្កា ជាពិសេសមិត្តភាពរវាងចិន និងកម្ពុជានឹងក្លាយជាគំរូសម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសតូច និងធំក្នុងពិភពលោក ដូចជាការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស