Cambo-China

· 01-30

ចិន ជួយកម្ពុជា ក្នុងការសម្រេចគោលដៅគ្មានមីន នៅឆ្នាំ២០២៥

#ប្រទេស​ចិន# #ប្រទេសកម្ពុជា# #គ្រាប់អាវុធយុទ្ធភណ្ឌ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #បោសសម្អាតមីន#

6478

ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅ ក្លាយជាប្រទេសគ្មានមីន មិត្តចិនបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបោសសម្អាតមីន។ ពោលចាប់តាំងពីឆ្នាំ១៩៩៩ មក ប្រទេសចិនបានផ្តល់ជំនួយបោសសម្អាតមីនដល់កម្ពុជា តាមធ្យោបាយផ្សេងៗ រួមទាំងវគ្គបណ្តុះបណ្តាល ការបរិច្ចាក ការផ្តល់ឧបករណ៍រាវរកមីន និងការបញ្ជូនអ្នកជំនាញសម្រាប់ការណែនាំនៅនឹងកន្លែងជាក់ស្តែង។កម្ពុជា​ជា​ប្រទេស​មួយ ​ដែល​មាន​បញ្ហា​មីន​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក។ ជម្លោះរយៈពេលជាច្រើនទសវត្សរ៍កាលពីអតីតកាលបានបន្សល់ទុកគ្រាប់នូវគ្រាប់មីន ដែលកប់នៅខាងក្នុង និងលើដី ប្រមាណពី ៤ទៅ ៦លានគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុងប្រទេស ដែលមានច្រើនបំផុតនៅតាមខេត្តដែលនៅជាប់ព្រំដែនក្បែរប្រទេសថៃ និងឡាវ។

បញ្ហា​មីន បាន​បង្កជា​បញ្ហា​ប្រឈម​ដល់​ការ​ធ្វើ​កសិកម្ម ការ​ទទួល​បាន​ប្រភព​ទឹក និង​ការ​សាងសង់​ផ្លូវ ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។ ជាពិសេសប្រជាជនក្រីក្រនៅតាមទីតំបន់ជនបទ ងាយនឹងរងគ្រោះខ្លាំងបំផុតពីគ្រោះថ្នាក់នៃគ្រាប់មីន។ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការបោសសម្អាតមីន និងផ្តល់ឱ្យប្រជាជនរបស់ខ្លួននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ រហូតឈានដល់ការកំណត់គោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ដោយឡែក ប៉ុន្មានឆ្នាំមកនេះ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបោសសម្អាតមីន។ ផ្ទៃដីសរុប ដែលត្រូវបានបោសសម្អាតមីន ក៏ត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយសមត្ថភាព និងជំនាញក្នុងការបោសសម្អាតមីនក៏មានភាពប្រសើរឡើងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)