Knongsrok
· 02-03
ជីវិតមានកូនវាហត់ តែបើអត់មានកូន ជីវិតក៏គ្មានន័យ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #កូន# #ជីវិតគ្រួសារ#
3679
ដូចដែលដឹងហើយថា ជីវិតមនុស្សស្រី នៅពេលមានប្ដីផ្លាស់ប្ដូរបន្តិច ដល់ពេលមានកូន ក៏ចាប់ផ្ដើមប្រែប្រួលបន្តិចទៀត យូរៗទៅ ជីវិតនាង ស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គ្មានពេលធ្វើអ្វីៗដើម្បីខ្លួនឯងទាល់តែសោះ។
ជីវិតមនុស្សស្រី បន្តាប់ពីរៀបការ មានប្ដី មានកូនហើយ ពិតជាហត់នឿយខ្លាំងណាស់ ទោះបីជានាងមានការងារ មានមុខរបរជាអ្វីក៏ដោយ ក៏នាងនៅតែមានឈ្មោះថា ជាប្រពន្ធ ជាម្ដាយ ដូច្នេះ នាងក៏ត្រូវតែទទួលរ៉ាប់រង និងបំពេញនូវតួនាទីរបស់ខ្លួនជាចាំបាច់។
ការងារជាស្ត្រីមេផ្ទះ ទោះធ្វើការខាងក្រៅហត់នឿយប៉ុនណា ក៏ត្រូវតែត្រឡប់មកធ្វើកិច្ចការផ្ទះក្នុងផ្ទះជានិច្ច ជាពិសេសគឺ ការមើលថែ រក្សា ថ្នាក់ថ្នម និងអប់រំកូនៗឱ្យបានល្អ ម្ល៉ោះហើយ! ជីវិតមនុស្សស្រី គ្មានទេសេរីភាព និងសេចក្ដីសុខពិតប្រាកដ ក៏រឹតតែមិនមានពេលវេលាសម្រាប់ខ្លួនឯង។
ប៉ុន្តែមិនមែនមានន័យថា ជីវិតនេះសុទ្ធតែរងកម្មនោះឡើយ ទោះបីមានកូន នាងលំបាក ហត់នឿយ ខ្លាំងប៉ុនណាក្ដី តែជិវិតនេះ វាក៏រឹតតែមានន័យ មានតម្លៃ ព្រោះតែមានកូនៗជាទីស្រឡាញ់។ ក្នុងចិត្តមនុស្សស្រីគ្រប់រូប នាងអាចហត់នឿយខ្លាំងប៉ុនណាក៏បានដែរ នាងអាចបាត់បង់អ្វីក៏បានដែរ សំខាន់ឱ្យតែមានកូនៗនៅក្បែរ ជីវិតនាងមានកូនគឺគ្រប់គ្រាន់ហើយ កូនជាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតនាង កូនជាដង្ហើម ជាក្ដីសុខ ក៏ជាក្ដីសង្ឃឹមដ៏ធំធេងនៅក្នុងជីវិតរបស់នាង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
បុរសដែលមានលក្ខណៈទាំង ៥ យ៉ាងនេះ ច្បាស់ជាជោគជ័យ ហើយឆាប់បង្កើតអាជីពដ៏អស្ចារ្យ ជីវិតរឹតតែរុងរឿង
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង
សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?
តាំងពីចេះស្រឡាញ់មក ស្រឡាញ់ប៉ះតែអ្នកមានម្ចាស់ និងប៉ះតែមនុស្សដែលគេមិនស្រឡាញ់យើងវិញ
យោបល់ទាំងអស់ (0)