Knongsrok

· 02-04

កុំខ្លាចអ្នកណាសម្លឹងប្រពន្ធ ព្រោះតែនាងស្អាត ស្លៀកពាក់ស៊ិចស៊ី ឱ្យតែយើងជាប្ដីដែលល្អគ្រប់គ្រាន់ គ្មានប្រពន្ធណាសុខចិត្តចោលយើង ទៅយកអ្នកផ្សេងនោះឡើយ

#ចំណេះដឹង# #ទំនាក់ទំនងសេ្នហា# #ស្នេហា#

3556

មនុស្សប្រុសភាគច្រើនគឺ ប្រចណ្ឌ ហួងហែង បិទសិទ្ធសេរីភាពប្រពន្ធ ហាមនេះហាមនោះ មិនឱ្យប្រពន្ធរាប់អាន រាក់ទាក់អ្នកណា មិនឱ្យប្រពន្ធស្លៀកបាក់ស៊ិចស៊ី តែងខ្លួនស្អាតៗទេ ព្រោះខ្លាចគេសម្លឹងមើលប្រពន្ធ ជាពិសេស ខ្លាចប្រុសផ្សេងបងញ៉ែ ឬទាក់ទងប្រពន្ធខ្លួន។

ប៉ុន្តែក្នុងនាមជាប្ដី អ្នកត្រូវដឹងថា ពេលដែលប្រពន្ធស្អាត យើងក៏មានមុខមានមាត់ អាចបណ្ដើរប្រពន្ធទៅណាមកណាដោយមិនបាច់ខ្លាចគេថា យើងបានប្រពន្ធមិនស្អាត។ កុំហាមប្រពន្ធមិនឱ្យស្លៀកពាក់ស៊ិចស៊ី កុំហាមប្រពន្ធ រឿងនាងតែងខ្លួនស្អាតៗ តែយើងគួរតែដឹងពីតួនាទីរបស់ខ្លួនឯងល្អជាង ធ្វើខ្លួនឱ្យសក្តិសមជាប្ដីល្អ ធ្វើខ្លួនឱ្យសក្តិសមជាមួយនឹងនាង ផ្ដល់គ្រប់យ៉ាងឱ្យនាង ប៉ុណ្ណឹងទៅគ្រប់គ្រាន់ហើយ។

ជឿទៅថា គ្មានមនុស្សស្រីណា សុខចិត្តទៅយកអ្នកផ្សេងទេ បើនាងមានប្ដីល្អគ្រប់គ្រាន់ហើយនោះ បើអ្នកជាប្ដីល្អ ជាឧត្តមស្វាមី អាចផ្ដល់អ្វីៗគ្រប់យ៉ាងដល់នាង ផ្ដល់សិទ្ធសេរីភាពទាំងផ្លូវកាយ ផ្លវចិត្ត ផ្នែកគំនិតឱ្យនាងហើយនោះ ទោះមានអ្នកផ្សេងមានជាងអ្នកយ៉ាងណា សង្ហាជាងអ្នកទៀត ក៏នាងមិនបោះបង់អ្នកចោលដែរ។ លើកលែងតែនាងជាមនុស្សមិនឆ្អែតឆ្អន់ក្នុងរឿងស្នេហា មិនចេះស្កប់ស្កល់ក្នុងទំនាក់ទំនងស្នេហា សាវា គ្មានចិត្តស្មោះ នោះទោះនាងមិនតែងខ្លួនស៊ិចស៊ី ទោះអ្នកល្អនឹងនាងប៉ុនណា ក៏នាងនៅតែលួចលាក់ផិតក្បត់ដដែលហ្នឹង៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស