Cambo-China

· 2024-02-04

កម្ពុជា ក្នុងកិច្ចប្រជុំចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅទីក្រុងហាងចូវ

#ប្រទេសកម្ពុជា# #ទីក្រុងហាងចូវ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #អាស៊ាន-ចិន#

5236

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅទីក្រុងហាងចូវ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ត្រូវបានរៀបចំឡើងដោយភាគីចិន ក្នុងគោលបំណងដើម្បីកត់សម្គាល់ ពិនិត្យពិភាក្សាតាមដានវឌ្ឍនភាពការចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីអាចឈានទៅរកការបញ្ចប់ជាដុំកំភូន នៅចុងឆ្នាំ២០២៤។

នៅក្នុងឱកាសនោះដែរ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ ដូចជា ក្រុមការងារពាណិជ្ជកម្មទំនិញ វិនិយោគ សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ស្ដង់ដារនិងការវាយតម្លៃភាពអនុលោម ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សហគ្រាសមីក្រូ ធុនតូច និងមធ្យម ច្បាប់និងស្ថាប័ន ការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី៥នេះត្រូវបានបញ្ចប់ដោយជោគជ័យ និងបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៦ នៅខែមេសា ឆ្នាំ២០២៤ នៅប្រទេសសឹង្ហបុរី៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស