Knongsrok
· 02-05
បើឈ្មោះត្រឹមជាសង្សារ មិនបាច់គិតពិចារណាច្រើនទេ តែជ្រើសដៃគូជីវិត ត្រូវគិត និងមើលលើចំណុចទាំងនេះ
#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#
5443
បើគ្រាន់តែជាគូសង្សារ ក៏មិនចាំបាច់ត្រូវទៅគិតអីវែងឆ្ងាយ ជ្រើសរើសអីច្រើននោះដែរ បើមិនល្អ មិនត្រូវចិត្ត មិនចុះសម្រុងនឹងគ្នា ក៏បែក ហើយរកថ្មីមួយទៀតទៅចប់រឿងហើយ។ ប៉ុន្តែសម្រាប់គូជីវិតវិញ ម៉េចនឹងអាចលេងសើចបានទៅ ត្រូវគិត ត្រូវជ្រើស ត្រូវពិចារណាខ្លាំងកុំឱ្យខុស ៖
គូជីវិតល្អ គឺមនុស្សម្នាក់ដែលយើងត្រូវប្រើជីវិតរួមគ្នា ជាមនុស្សដែលយើងត្រូវរៀបការ សាងគ្រួសារជាមួយគ្នា រស់នៅក្នុងផ្ទះជាមួយគ្នា ហើយមិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែចេះអត់ធ្មត់តស៊ូរួមគ្នា ប្រឈមមុខជាមួយគ្នាជាពិសេសគឺ ត្រូវចេះអត់ឱន អធ្យាស្រ័យឱ្យគ្នា។
គូជីវិតល្អ គឺត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ថែមទាំងទំនាក់ទំនងល្អជាមួយសាច់ញាតិបងប្អូនទាំងសងខាងទៀត។ ជាដៃគូដែលអាចកាន់ដៃគ្នា ឆ្ពោះទៅរកភាពរុងរឿងមានបានជាមួយគ្នា មិនមែនចូលមក ដើម្បីតែបំផ្លាញ និងធ្វើបាបគ្នានោះឡើយ។
គូជីវិតល្អ គឺមនុស្សដែលចូលមកក្នុងជីវិត ចេះប្រើចិត្តគំនិតរួមគ្នា ចេះកែតម្រូវគ្នា និងកែប្រែដើម្បីគ្នា មិនមែនទាមទារឱ្យម្ខាងកែប្រែ ដើម្បីផ្គាប់តម្រូវចិត្តតែម្ខាងទៀតនោះឡើយ។ មិនថាចំណុចល្អ ឬអាក្រក់ទេ គឺត្រូវតែចេះបង្ហាញឱ្យគ្នាដឹង ដើម្បីកែប្រែ កុំប្រឹងលាក់បាំង់ ឬចេះតែប្រឆាំងនឹងគ្នាឱ្យសោះ។
គូជីវិតល្អ ត្រូវតែចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ហើយចេះទុក្ខចន្លោះក្នុងសេរីភាពឱ្យគ្នា ជាពិសេសគឺ ការសម្រេចចិត្តណាមួយ ត្រូវតែចេះផ្ដល់ឱ្យគ្នា កុំគិត កុំខ្លាំង កុំពូកែតែឯង ដោយមិនខ្វល់ពីដៃគូ។
គូជីវិតល្អ ត្រូវតែចេះផ្ដល់ស្នាមញញឹម និងក្ដីសុខសុភមង្គលដល់គ្នា មិនមែនផ្ដល់តែការឈឺចាប់ និងទឹកភ្នែករាល់ថ្ងៃនោះទេ។
គូជីវិតល្អ ត្រូវតែស្មោះត្រង់ចំពោះគ្នា មិនថានៅចំពោះមុខ ឬក្រោយខ្នងនោះឡើយ។ ហើយមិនត្រូវរំឭកទៅអតីតកាលដែលមិនល្អរបស់ដៃគូកន្លងមកទេ កុំធ្វើឱ្យទំនាក់ទំនងល្អក់កករ ព្រោះតែរឿងដែលកន្លងហួស។
មុននឹងជ្រើសរើសដៃគូល្អម្នាក់ យើងខ្លួនឯងគួរតែធ្វើខ្លួនឱ្យក្លាយជាដៃគូជីវិតដ៏ល្អជាមុនសិន បើទោះជាយើងមិនទាន់បានជួបគូជីវិតល្អក៏ដោយ។ បើថ្ងៃណាមួយយើងបានជួបគូជីវិតល្អ យើងក៏នឹងសក្តិសម ព្រោះយើងបានត្រៀមខ្លួន និងប្រែក្លាយខ្លួនឯងជាដៃគូជីវិតល្អរួចជាស្រេចហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ប្រភេទអាហារ ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលបាន
ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន
ថៃប្រកាសឲ្យខេត្តចំនួន៩របស់ខ្លួនប្រុងប្រយ័ត្ន មានភ្លៀងធ្លាក់ខ្លាំង ហានិភ័យនៃទឹកជំនន់ភ្លាមៗ ទឹកជំនន់ជន់លិចច្រាំងទន្លេ
ទិញផ្ទះបង់រំលស់តើម្ចាស់បុរី ឬអ្នកទិញជាអ្នកបង់ពន្ធ?
យោបល់ទាំងអស់ (0)