Edu For U

· 02-06

កុំទម្លាប់ចាយលុយធំតាមហាង

#ចំណេះដឹង# #ទម្លាប់ចាយលុយ# #ចំណេះដឹងទូទៅ#

6037

ខ្ញុំចូលចិត្តចង់ជួបហើយចង់នៅជិតអ្នកចេះ និងអ្នកជា។ ក្រៅពីនេះខ្ញុំចង់សប្បាយសម្បើមណាស់ សប្បាយដេក សប្បាយដើរសប្បាយផឹក សប្បាយស៊ី សប្បាយច្រៀង សប្បាយរាំសប្បាយថា សប្បាយធ្វើ សប្បាយគិត សប្បាយសរសេរ ព្រោះសប្បាយនាំឱ្យអាយុវែង។តែខ្ញុំមិនចង់កោរគេទេ ហើយក៏មិនចង់ឲ្យគេកោរខ្ញុំដែរ ។

រាល់ថ្ងៃបើខ្ញុំខំទប់ខ្លួន និងទប់ចិត្តមិនឲ្យដើរលេងសើចស៊ីចាយសប្បាយជ្រុល នោះមិនមែនមកពីខ្ញុំកំណាញ់ ឬរកបានតិចជាដាច់ខាត តែព្រោះខ្ញុំខំពួន ខំគេចពីក្រុមមនុស្សដែលចាំអង្កៀមខ្ញុំ ខ្ញុំឃើញហាងទាំងឡាយ ហាងរបស់របរ ហាងមាសពេជ្រហាងកង់ម៉ូតូឡាន ហាងស៊ីផឹក ហាងច្រៀងរាំ ហាងថ្នាំ ហាងពេទ្យ ហាងទិញលក់ ហាងបញ្ចាំ ហាងជួសជុល ហាងតូចធំ ហាងចាស់ថ្មី ហាងក្នុងស្រុក ហាងក្រៅស្រុក ដូចជាបើកទ្វារយ៉ាងធំៗ ភ្នែកក្រឡោតៗ បញ្ចេញចង្កូមគួរឲ្យព្រឺចាំសម្លឹងខ្ញុំ ចាំត្របាក់ចាំបឺតលុយពីហោប៉ាវខ្ញុំ។ ក្រៅពីហាងរដ្ឋ ខ្ញុំឃើញហាងទាំងនោះមានទឹកមុខញញឹមដូចព្រាយ។ ដំណាលគ្នានេះ ខ្ញុំនឹកឃើញសម្ដីម្ដាយខ្ញុំ ដែលប្រដៅខ្ញុំជារឿយៗកាលនៅរៀន ថាកុំឱ្យខ្ញុំទម្លាប់ចាយធំ។ កាលនោះខ្ញុំមិនចង់ស្តាប់ពាក្យប្រៃនេះទេព្រោះខ្ញុំគិតថា គាត់បង្ខាំងមិនឲ្យខ្ញុំសប្បាយ។ ឥឡូវ ខ្ញុំយល់ច្បាស់ និង ផ្សេងទៅវិញគឺ គាត់ខំទូន្មានយ៉ាងនេះព្រោះខ្លាចគេកោរកូនកម្សត់។

អត្ថបទដោយ: On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)