TNAOT News

· 02-07

ភូមិបុរាណជនជាតិភាគតិចDong ក្នុងខេត្ត Guangxi កំពុងទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

9492

រូបថតបង្ហាញពីប្រជាជន​ជនជាតិ​ដើម​ភាគតិចDong កំពុង​នាំ​កូនក្រមុំ​ពាក់សម្លៀកបំពាក់ ប្រពៃណីដ៏ស្រស់ស្អាត រាំនៅឯតំបន់ទីជនបទ Chengyang Bazhai ក្នុងតំបន់ស្វយ័ត Sanjiang Dong ទីក្រុង Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ប្រពៃណីក្នុងស្រុក ដែលមិនចេះរីងស្ងួត តែងតែថែរក្សាបានយ៉ាងខ្ជាប់ខ្ជួន របស់ជនជាតិ Dong តែងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ខណៈដែលពិធីបុណ្យនិទាឃរដូវខិតជិតមកដល់ជារៀងរាល់ឆ្នាំ។ អ្នកទេសចរម្នាក់ ដែលមានឈ្មោះថាChen មកពីទីក្រុងណាននីង រដ្ឋធានីនៃខេត្តក្វាងស៊ី បាន​និយាយ​ថា​៖ «​ខ្ញុំ​មក​ទី​នេះ ​ដើម្បី​ទទួល​បាន​បរិយាកាស​ នៃពីពិធីបុណ្យ​និទាឃរដូវ​របស់​ប្រជាជនជនជាតិភាគតិចDong​»​។ជាក់ស្តែង នៅតំបន់ទីជនបទ ដែលសម្បូរទៅដោយព្រៃព្រឹក្សាពណ៌ខៀវស្រងាត់មួយនេះ បានរៀបចំក្បួនដង្ហែកន្ត្រកដែលពាក់លើស្មា អមដំណើរកូនក្រមុំក្នុងដំណើរទៅកាន់ផ្ទះម្តាយរបស់នាង នៅឯតំបន់ Chengyang Bazhai ក្នុងតំបន់ស្វយ័ត Sanjiang Dong ទីក្រុង Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។

បន្ថែមពីនេះ មនុស្ស​ប្រុស​ស្រី Dong បានស្លៀកពាក់​សំលៀកបំពាក់ប្រពៃណីរបស់ខ្លួន​ដ៏​ប្រណិត ច្រៀង​ចម្រៀង​ប្រជាប្រិយ ​ផ្តល់​ស្រាដែលបិតដោយផ្ទាល់ដៃដោយអ្នកភូមិ​ក្នុងស្រុកទៅ​ដល់​ភ្ញៀវ​ទេសចរ អមដោយការលេងឧបករណ៍ភ្លេង។ ហើយភ្ញៀវ​ទេសចរក៏អាច​ពាក់​សំលៀកបំពាក់ Dong និង​ដើរ​កាត់​ភូមិ Dong ដើម្បី​ថត​រូបទុកជាអនុស្សាវរីយ៍បានផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស