TNAOT News
· 02-09
ឯកឧត្តម Wang Wentian ថាភាគីចិននឹងចូលរួមយ៉ាងសកម្មសម្រាប់ឆ្នាំផ្លាស់ប្តូរប្រជាជន ២០២៤
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
9038
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បញ្ជាក់ថា ភាគីចិន នឹងពង្រឹងសហប្រតិបត្តិការកាន់តែខ្លាំងជាមួយកម្ពុជា ដើម្បីរៀបចំយ៉ាងសកម្មសម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍។ ហើយឆ្នាំនេះក៏ជាឆ្នាំចាប់ផ្ដើមដំណើរការដំបូងនៃការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។
នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សារវាង គណៈប្រតិភូសមាគមមិត្តភាព កម្ពុជា-ចិន ដឹកនាំដោយ ឯកឧត្តម ឯក សំអុល និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង។
ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ដំណើរការសកម្មភាពរបស់សមាគមយ៉ាងពេញទំហឹង ហើយបានបញ្ជាក់ថាសមាគមនឹងចូលរួមសហប្រតិបត្តិការគ្រប់ទម្រង់ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរ និងចូលរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួម ដើម្បីសុខ សន្តិភាពនៅក្នុងតំបន់ និងពិភពលោក។
ជាការឆ្លើយតប ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះការរួមចំណែករបស់សមាគមមិត្តភាព កម្ពុជា-ចិន ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងការលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
២០២៤! អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ លុយធ្លាក់ដូចស្លឹកឈើជ្រុះ រាសីស្ទុះឡើងដូចខ្លែងប៉ះខ្យល់
ទស្សន៍ទាយជោគវាសនាឆ្នាំទាំង ១២ ក្នុងខែដំបូងនៃឆ្នាំថ្មី ២០២៤
ឆ្នាំថ្មីរាសីល្អ! អ្នកឆ្នាំទាំង ៣ កើបលុយធំក្នុងឆ្នាំ ២០២៤ តែមានឆ្នាំមួយ ត្រូវប្រុងប្រយ័ត្ន ខាតទ្រព្យ ជួបរឿងស៊យច្រើន
លាភធំចូលដល់មាត់ទ្វារ! អ្នកឆ្នាំទាំង ៣ រាសីល្អកាក់កបខ្លាំងតាំងពីឆ្នាំនេះ រហូតដល់ ២០២៨
យោបល់ទាំងអស់ (0)