Knongsrok
· 02-10
ពេលដែលជីវិតយើងជួបការលំបាកខ្លាំង មនុស្ស៣ប្រភេទដែលយើងនឹងនឹកឃើញជានិច្ច
#ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#
4810
ជីវិតមនុស្សម្នាក់ៗ តែងតែមានទុក្ខ ជួបបញ្ហា មិនអាចចៀសផុតបានឡើយ ប៉ុន្តែមិនថាជួយរឿងរ៉ាវ បញ្ហា ឬទុក្ខសោកធំប៉ុនណាក៏ដោយ ក៏យើងនៅតែអាចឆ្លងផុតទៅបាន ដរាបណាយើងក្លាហាន រឹងមាំ ហ៊ានប្រឈមមុខ មិនចុះចាញ់។
ប៉ុន្តែ គ្រប់ពេលដែលយើងមានទុក្ខ ជួបញ្ហា មិនថាតិច ឬច្រើន តូច ឬធំទេ ក៏មានមនុស្ស៣ប្រភេទដែលយើងតែងតែនឹកដល់គេជានិច្ច មនុស្ស៣ប្រភេទនោះគឺ ៖
១. មនុស្សដែលរត់ចោលយើងពេលយើងមានទុក្ខ
មិនថាជាមិត្ត ឬសុម្បីតែាច់ញាតិបងប្អូនឯង ក៏អាចរត់ចោលយើងបានដែរ ព្រោះជាប្រភេទមនុស្សដែល មានមុខតែពេលដែលយើងមានបាន សម្បូរសប្បាយតែប៉ុណ្ណោះ។ ប៉ុន្តែពេលដែលយើងមានទុក្ខ ជួបបញ្ហា មនុស្សអស់ទាំងនេះ ប្រាកដជារត់យករួចខ្លួន មិនខ្វល់ មិនអើពើនឹងយើងនោះឡើយ មនុស្សប្រភេទនេះហើយ ដែលនឹងធ្វើឱ្យយើងចងចាំគេ ចាំទង្វើដែលគេធ្វើមកលើយើងគ្មានថ្ងៃបំភ្លេចបានទេ ពេលដែលយើងលំបាកគ្មានវត្តមានគេ ដូច្នេះពេលដែលយើងជោគជ័យ ក៏មិនត្រូវមានវត្តមានគេដែរ។
២. មនុស្សដែលតែងតែនាំទុក្ខ និងបញ្ហាមកឱ្យយើង
ជាប្រភេទេមនុស្សដែលគេហៅថា " ទុកមិនចំណេញ ដកចេញក៏មិនខាត " ផ្ទុយទៅវិញ មនុស្សប្រភេទនេះ បើយើងកុំស្គាល់វាល្អជាជាង។ មិនមែនស្គាល់រាប់អាន មិត្តដើម្បីប្រយោជន៍នោះទេ តែមនុស្សខ្លះអត់ប្រយោជន៍ ក៏មិនដឹងថា ស្គាល់រាប់អានដើម្បីអ្វី។ ដូច្នេះហើយ មនុស្សប្រភេទ នាំតែទុក្ខ យកតែបញ្ហាមកឱ្យយើង នឹងធ្វើឱ្យយើងចងចាំគេថា ទៅណា កន្លែងណា ក៏មិនបាច់ទៅជួប ឬស្គាល់គេដែរ ព្រោះស្គាល់បានតែនាំរឿង នាំចង្រៃមកឱ្យយើងតែប៉ុណ្ណោះ មិនស្រួលនាំបញ្ហា រីករាលដាល គ្រោះដល់ក្រុមគ្រួសារ និងអ្នកផ្ទះយើងទៀត។
៣. មនុស្សដែលមិនបោះបង់យើង មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
ជាមនុស្សដែលស្រឡាញ់យើងបំផុត មិនថាស្ថិតក្នុងកាលៈទេសៈណា ជីវិតយើងជួបបញ្ហា ធ្លាក់ដុនដាបដល់ចំណុចណាទេ ក៏គេនៅតែចាំផ្ដល់កម្លាំងចិត្ត និងជ្រោមជ្រែងយើងរហូត។ គេជាមនុស្សដែលយើងតែងតែចងចាំ និងនឹកដឹងគុណគេគ្មានថ្ងៃបំភ្លេចបានទេក្នុងជីវិតនេះ។ ក៏ជាប្រភេទមនុស្សដែលយើងនឹងមិនអាចរកបានងាយៗនោះឡើយ ពេលខ្លះ ទោះយើងខំតាមរកយ៉ាងណាក៏ដោយ ក៏មិនអាចជួបគេបានដែរ តែមនុស្សបែបហ្នឹង គេនឹងដើរចូលក្នុងជីវិតរបស់យើងដោយខ្លួនគេ ដូច្នេះ ត្រូវតែចេះថែរក្សាគេឱ្យបានល្អ ហើយតទៅថ្ងៃមុខ មិនថាយើងជួបទុក្ខ មានបញ្ហា ឬជួបអ្នកណាដែលធ្វើឱ្យយើងឈឺចាប់ និងខូចចិត្ត យើងនឹងនឹកដល់មនុស្សល្អម្នាក់នោះមុនគេ ព្រោះគេជាកម្លាំងចិត្ត និងក្ដីសង្ឃឹមដ៏ធំធេងសម្រាប់យើង។
ប៉ុន្តែ មិនថាជីវិតយើងនឹងជួបរឿងអ្វី ឬជួបមនុស្សបែបណា ល្អ ឬក៏អាក្រក់ក៏ដោយ គ្រប់យ៉ាង គឺសុទ្ធតែជាមេរៀន បទពិសោធន៍ និងជាគ្រូបង្រៀនដ៏ល្អសម្រាប់យើងទាំងអស់ ចងចាំគ្រប់យ៉ាងទុក ចាំទុកជាមេរៀន មិនមែនចងចាំឱ្យខ្លួនឯងកើតទុក្ខ គ្មានក្ដីសុខនោះឡើយ។ ទោះជាយ៉ាងណា ក៏អរគុណគ្រប់រឿងរ៉ាវ និងមនុស្សល្អៗ និងអាក្រក់ៗ ដែលបានចូលមកក្នុងជីវិតនេះ បង្រៀនយើងឱ្យចេះដឹង និងយល់ច្រើនពីជីវិត ជាពិសេសគឺ ស្គាល់ច្បាស់ពីមនុស្សដែលនៅជុំវិញខ្លួន៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
មនុស្សស្រី៥ប្រភេទនេះ ទោះរៀបការប៉ុន្មានដងក៏នៅតែបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ដែរ
មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះធុនតូចនៅទីក្រុង Nashville អាមេរិក
ធូកមិនមែនចេះតែអុចទេ! តស់ មកដឹងពីអត្ថន័យនៃសរសៃធូកនីមួយៗ និងតំណាងឱ្យការគោរពបូជាផ្សេងៗគ្នា
នគរបាលអាហ្វ្រិកខាងត្បូងស៊ើបអង្កេតការបាញ់ប្រហារ បន្ទាប់ពីមនុស្ស ៥នាក់ បានស្លាប់
យោបល់ទាំងអស់ (0)