TNAOT News

· 02-10

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤

#ម៉ាឡេស៊ី# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម# #ពិធីបុណ្យចូលឆ្នាំចិន#

9256

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស

កម្ពុជា និងម៉ាឡេស៊ី បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ហើយក៏ឯកភាពស្វះស្វែងរកលទ្ធភាពនៃកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។ នេះគឺជាលទ្ធផលក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim នៅទីស្តីការក្រសួងការងារនាថ្ងៃទី៩ ខែកុម្ភៈ។

២. ប្រជាពលរដ្ឋជាប់សែស្រឡាយចិន ច្រើនកុះករសម្រុកទៅអុជធូបសុំពរជ័យពីលោកតាព្រះចៅ

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន ឬវៀតណាម និងជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាជាច្រើន បាននាំគ្នា ទៅអុជធូប ដើម្បីសុំពរពី លោតាព្រះចៅ នៅចំណុចរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

៣. រាជរដ្ឋាភិបាលយល់ព្រមឱ្យប្រសិទ្ធនាម «ស្ពានអាកាស មរតកតេជោ» សម្រាប់ស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថីចំនួន ៣

រាជរដ្ឋាភិបាលយល់ព្រមឱ្យប្រសិទ្ធនាម «ស្ពានអាកាស មរតកតេជោ» សម្រាប់ស្ពានអាកាសត្រង់ចំណុចប្រសព្វរវាង ១. មហាវិថី សម្ដេចតេជោ ហ៊ុន សែន ២. មហាវិថីព្រះមុនីវង្ស និង ៣. មហាវិថីកងយោធពលខេមរភូមិន្ទ។

៤. តារាចម្រៀងប្រុស-ស្រី២ដួង ក្លាយជាតារាតំណាងរបស់ Tommy Hilfiger ពី កម្ពុជា ទៅចូលរួមនៅសហរដ្ឋអាមេរិក

គូស្នេហ៍តារាចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជា គឺលោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានក្លាយជាតារាតំណាងរបស់ Tommy Hilfiger ពីប្រទេសកម្ពុជាចូលរួមកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show នៅទីក្រុង New York សហរដ្ឋអាមេរិក ជាមួយនឹងតារាល្បីៗលើពិភពលោកជាច្រើនរូបទៀត។

៥. គោមរូបនាគ ច្នៃយ៉ាងប្រណិតរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង

ក្នុងការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នាគ ប្រជាជនចិន បានរៀបចំគោម​ជារូប​នាគ​ បញ្ចេញពន្លឺភ្លឺសញ្ចាច​បំភ្លឺ​​ពេល​រាត្រី​ក្នុង​ទីក្រុង​នានា​ទូទាំង​ប្រទេស​ចិន ​សម្រាប់​ពិធី​ជប់លៀង​នៃ​ទិដ្ឋភាព​ដ៏​អស្ចារ្យ អបអរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង៕

៦. នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ស្រាយបំភ្លឺលើការលើកឡើង «ហេតុអ្វីមេធាវី ត្រូវមានកំាំភ្លើងជាប់ខ្លួន?»

នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះបានបកស្រាយបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធលើករណីបុរសជាមេធាវីប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់នារីជាសង្សារួចបាញ់សម្លាប់ខ្លួនឯង ។

៧​. រថយន្តរាប់លានគ្រឿង ក្នុងខេត្តFujian ប្រទេសចិន ត្រៀមនាំចេញទៅកាន់ទីផ្សារពិភពលោក

រថយន្តរាប់លានគ្រឿង រង់ចាំការនាំចេញ នៅកំពង់ផែដី Ningde ក្នុងទីក្រុង Ningde ខេត្តFujian ភាគអាគ្នេយ៍នៃប្រទេសចិន។ កំពង់ផែដីគោក ដែលមានខ្សែផ្លូវរថភ្លើងដឹកជញ្ជូនយានយន្ត និងជាទីតាំងអាចផ្ទុកចតរថយន្តជាច្រើនលានគ្រឿង សម្រាប់ការនាំចេញ ចែកចាយ ទៅកាន់ទីផ្សារពិភពលោក។

៨. តារាចម្រៀងលោក ណូយ វ៉ាន់ណេត ចេញមុខបកស្រាយភ្លាម ក្រោយមានបុរសម្នាក់ប្រមាថអាយុជីវិត

តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត គឺជាសិល្បកររៀមច្បងមួយរូបដែលទទួលបានការស្រឡាញ់ ចូលចិត្តពីបណ្ដាមហាជនគ្រប់ស្រទាប់វណ្ណៈ នាព្រឹកថ្ងៃទី​១០ ខែកុម្ភៈបាន​អំពាវនាវ​ឱ្យរដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌ និងក្រសួង​មហាផ្ទៃ ជួយរកយុត្តិធម៌ និងសុំឲ្យបុរសម្នាក់លុបចេញជា​បន្ទាន់ ខណៈ​បានបង្ហោះរូបភាព​ប្រមាថអាយុជីវិត ទាំងដែលលោក ណូយ វ៉ាន់ណេត នៅ​មាន​សុខ​ភាព​ល្អ​ និងមិនបានទទួលមរណភាព ​ដូច​ជាការ​បង្ហោះនោះឡើយ។

៩. កំពូលភ្នំយ៉ាកក្រាក់ មានកម្ពស់ប្រមាណ ១ ២០៩ ម៉ែត្រ ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ នៃខេត្តរតនគិរី

កំពូលភ្នំយ៉ាកក្រាក់ មានកម្ពស់ប្រមាណ ១ ២០៩ ម៉ែត្រ ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្រ្តខេត្តរតនគិរី។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវីរ:ជ័យ បានឱ្យដឹងថា ភ្នំយ៉ាកក្រាក់ ជាទីតាំងសក្ការៈបូជា តាមបែបអបិយជំនឿ របស់ជនជានជាតិដើមភាគតិច ព្រៅ ដែលចាត់ទុកថាជាភ្នំសក័្តសិទ្ធ តកូនតចៅជាច្រើនជំនាន់រហូតមក។

១០. ប្រតិភូដឹកនាំ និងគ្រូបង្វឹក ក្នុងកិច្ចប្រជុំបច្ចេកទេស នៃការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក នៅកាតា

ប្រតិភូ​ដឹកនាំ​ និងគ្រូ​បង្វឹក​ ក្នុង​ប្រជុំ​បច្ចេកទេស​ នៃការ​ប្រកួត​កីឡា​ហែលទឹក​ជ្រើសរើស​ជើង​ឯក​ពិភពលោក​ ​នៅ​ក្នុង​ទីក្រុង​ដូហា​ ប្រទេស​កាតា​ ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត​ ចាប់​ពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស