TNAOT News

· 02-12

ក្រុមបាល់ទាត់ Ivory Coast ក្លាយជាម្ចាស់ពានរង្វាន់ African Cup of Nations 2023

#African Cup of Nations 2023# #TNAOT SPORT# #កីឡា# #Ivory Coast# #បាល់ទាត់អន្តរជាតិ#

9137

ក្រុមបាល់ទាត់កូតឌឺវ័រ (Ivory Coast) គ្រងជើងឯកពានរង្វាន់កំពូលទ្វីបអាហ្រ្វិកឆ្នាំ២០២៣ (African Cup of Nations 2023) ក្រោយយកឈ្នះលើក្រុមនីហ្សេរីយ៉ា (Nigeria) ក្នុងលទ្ធផល ២ ទល់នឹង ១ នៅក្នុងកីឡដ្ឋាន Alassane Ouattara នាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលបានស៊ុតបាល់បញ្ចូលទី ដោយកីឡាករដ៏ឆ្នើមពីររូបគឺខ្សែប្រមើ Franck Kessie និងខ្សែប្រយុទ្ធ Sebastien Haller។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមនីហ្សរីយ៉ា បានស៊ុតបាល់បញ្ចូលទីដោយកីឡាករ William Troost-Ekong អំឡុងពេលបើកឆាកនាំមុខលើម្ចាស់ផ្ទះក្នុងវគ្គទី១ នៅនាទី ៣៨ ។ ប៉ុន្តែចូលវគ្គទីពីរ ខ្សែបម្រើ Franck Kessie រកបានគ្រាប់បាល់តាមស្មើនៅនាទី៦២ មុនពេលដែលខ្សែប្រយុទ្ធ Sebastian Haller ស៊ុតបាល់បញ្ចូលទីនៅនាទី៨១ មុនពេលបញ្ចប់ការប្រកួត។

គួរបញ្ជាក់ដែរថាក្រុមបាល់ទាត់ កូតឌឺវ័រ ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៥ លើក ដោយអាចឈ្នះពានរង្វាន់ African Cup of Nations ចំនួន ៣លើក ពោលលើកទី១ ក្នុងឆ្នាំ ១៩៩២ និងលើកទី២ នៅក្នុងឆ្នាំ ២០១៥ ដោយក្រុមកូតឌឺវ័រអាចយកឈ្នះលើក្រុមហ្គាណា។ ចំណែកឯលើកទី៣ ក្នុងឆ្នាំ២០២៤ នេះអាចយកឈ្នះលើម្ចាស់ពាន ៣សម័យកាល គឺក្រុមនីហ្សេរីយ៉ា៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស