TNAOT News
· 02-12
ឃាត់ខ្លួនក្មេងទំនើង៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន ៨ករណី អំឡុងពេលចូលឆ្នាំចិន
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#
9516
អំឡុងពេលចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់ ខេត្តកណ្ដាលកើតឡើង២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ខណៈខេត្តពោធិសាត់ ក៏បង្ក្រាបបាន២ករណីដែរ ដោយឃាត់ខ្លួនបានចំនួន១២នាក់ដែរ។
បញ្ហាក្មេងទំនើងនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពការងារទាំង៦ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញ តាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» និងតែងតែរំលឹកជារឿយៗ ដល់អគ្គស្នងការដ្ឋាននគរជាតិ បណ្ដាស្នងការដ្ឋាន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនយកចិត្តទុកដាក់ការពារគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន និងញែកជា២ គឺវិធានការច្បាប់-ករណីធ្ងន់ត្រូវកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាលល្មមៗ ត្រូវអនុវត្តវិធានការណ៍អប់រំ-ដោយប្រើយន្តការផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតីទាំងនេះផងដែរ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនខូចជ្រុលខ្លួន ដើរផ្លូវមិនល្អ តើគួរបន្ទោសអ្នកណា? ជាកំហុសរបស់ឪពុកម្ដាយមែនទេ?
ក្នុងនាមជាភ្ញៀវ ពេលទៅលេងផ្ទះគេ ដាច់ខាតហាមធ្វើរឿងទាំង ៣ នេះ កុំឱ្យគេថាយើងនេះជាមនុស្សល្ងង់ខ្លៅ
ទស្សន៍ទាយជោគវាសនាឆ្នាំទាំង ១២ ក្នុងខែដំបូងនៃឆ្នាំថ្មី ២០២៤
ករណីមហារីក នឹងកើនឡើងច្រើនជាង ៣៥ លាននាក់ ត្រូវបានរំពឹងទុក នៅត្រីមាសបន្ទាប់
យោបល់ទាំងអស់ (0)