TNAOT News

· 02-12

នាវា Seven Seas Explorer នាំភ្ញៀវទេសចរជាង ៧០០នាក់ ចូលទស្សនាកម្ពុជា

#ភ្ញៀវទេសចរ# #Marshall Islands# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #នាវា Seven Seas Explorer#

7950

នាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ Seven Seas Explorer បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៧០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ Seven Seas Explorer សញ្ជាតិ Marshall Islands មានបណ្តោយ ២២៣,៧៤ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ បាននាំភ្ញៀវទេសចរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង៩ និង ៤០នាទី ហើយនាវានេះ មានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃដដែលឆ្ពោះទៅប្រទេសវៀតណាម។

ភ្ញៀវទេសចរដែលបានធ្វើដំណើរតាមនាវានេះមានចំនួន ៧២៦នាក់ ស្រីចំនួន ៣៧៣នាក់ មាន ២៩សញ្ជាតិ និងមាននាវិកសរុបចំនួន ៥៤៨នាក់ ស្រី ១១១នាក់ មាន ៤៣សញ្ជាតិ ពោលភាគច្រើនជាមនុស្សមានវ័យចំណាស់ ហើយភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អាម៉េរិកចំនួន ៤៨៣នាក់ កាណាដា ៦៦នាក់ អង់គ្លេស ៦៥នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងៗទៀតផងដែរ៕ ​សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស