Lookingtoday
· 02-12
ប្រទេសចិន ចាប់ផ្តើមផលិតបន្ទះឈីប ជំនាន់ក្រោយ បើទោះបីជាសហរដ្ឋអាមេរិក រារាំងក៏ដោយ
#Gadgets# #បច្ចេកវិទ្យា# #ប្រទេសចិន# #ផលិតបន្ទះឈីប#
1192
ចិន ៖ កាសែត Financial Times បានរាយការណ៍ នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប របស់ប្រទេសចិនរំពឹងថា នឹងផលិតប្រព័ន្ធដំណើរការស្មាតហ្វូនជំនាន់ ក្រោយនៅដើមឆ្នាំនេះ បើទោះបីជាសហរដ្ឋអាមេរិកព្យាយាមរារាំង ការរីកចម្រើនផ្នែកបច្ចេកវិទ្យា របស់ប្រទេសអាស៊ីក៏ដោយ ។
យោងតាមរបាយការណ៍ បានលើកឡើងពីអ្នកដឹងពីបញ្ហានេះថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល របស់ប្រទេសចិន SMIC បានដាក់បញ្ចូលគ្នានូវ ខ្សែសង្វាក់ផលិតកម្ម Semiconductor ថ្មីនៅទីក្រុងសៀងហៃ ដើម្បីផលិតបន្ទះសៀគ្វី ជាច្រើនដែលរចនា ដោយក្រុមហ៊ុន Huawei ។ ប្រភពបាននិយាយថា SMIC គ្រោងនឹងប្រើប្រាស់ឧបករណ៍ផលិត នៅសហរដ្ឋអាមេរិក និងហូឡង់ មានស្រាប់ក្នុងស្តុក ដើម្បីផលិតបន្ទះឈីប ទំហំ ៥ ណាណូម៉ែត្រ ។
ប្រភពមួយបានប្រាប់ FT ថា ជាមួយនឹងថ្នាំង ៥ ណាណូម៉ែត្រថ្មីនេះ ក្រុមហ៊ុន Huawei មានផ្លូវល្អក្នុងការធ្វើឲ្យប្រសើរឡើងនូវស្មាតហ្វូនស៊េរីថ្មី និងបន្ទះឈីបមជ្ឈមណ្ឌលទិន្នន័យ ។ កាលខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលរងទណ្ឌកម្ម បានចាប់ផ្តើមលក់ដោយជោគជ័យ នូវស្មាតហ្វូន Mate 60 Pro របស់ខ្លួនដែលប្រើប្រាស់បន្ទះឈីប កម្រិតខ្ពស់ ៧ ណាណូម៉ែត្រ ។
ប្រឈមមុខនឹងការរឹតត្បិតកាន់តែខ្លាំង រដ្ឋាភិបាលចិនបាន និងកំពុងវិនិយោគយ៉ាងច្រើន ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ Semiconductor ដែលអាចពឹងផ្អែកលើខ្លួនឯង ។ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden បានណែនាំនូវការគ្រប់គ្រងការ នាំចេញដ៏ទូលំទូលាយនៅឆ្នាំ ២០២២ ក្នុងគោលបំណងកាត់បន្ថយភាពជឿនលឿនខាងបច្ចេកវិទ្យារបស់ប្រទេសចិន ដោយអះអាងពីការព្រួយ បារម្ភអំពីសន្តិសុខជាតិ។ ក្នុងចំណោមវិធានការទាំងនោះ គឺការហាមប្រាមលើការ លក់បន្ទះឈីប Semiconductor មួយចំនួនទៅប្រទេសចិន ដែលផលិតនៅគ្រប់ទីកន្លែង ក្នុងពិភពលោក ជាមួយនឹងឧបករណ៍ របស់សហរដ្ឋអាមេរិក និងការទប់ស្កាត់ការនាំចេញបន្ទះឈីបសម្រាប់ប្រព័ន្ធ កុំព្យូទ័រទំនើប និងបញ្ញាសិប្បនិម្មិត ។
ប្រទេសចិន បានរិះគន់ម្តងហើយម្តងទៀត នូវការទប់ស្កាត់ការនាំចេញដោយអះអាងថា ពួកគេដើរផ្ទុយនឹងច្បាប់ទីផ្សារដែលទទួលស្គាល់ជាសកល។ កាលពីខែមុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយថា ការរឹតបន្តឹងរបស់ទីក្រុងវ៉ាស៊ីនតោន ហួសពីគំនិតនៃសន្តិសុខជាតិ និងបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់ ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ចិន ហាមនាំចេញលោហៈធាតុកម្រ នៅលើផែនដីសម្រាប់បច្ចេកវិទ្យាកែច្នៃ ដោយបារម្ភអំពីបញ្ហាសន្តិសុខ
លក្ខណៈសម្បត្តិទាំង ៣ របស់បុរសអ្នកមានស្ដុកស្ដម្ភ អាចធ្វើបាន ជីវិតអ្នកមានបានត្រឹមពេលដ៏ខ្លី
អាចធ្វើរឿងទាំង ៦ នេះបាន ទោះបញ្ហា ការលំបាក ឧបសគ្គធំប៉ុនណា ក៏អ្នកអាចជម្នះបានដែរ
តើការខិតខំប្រឹងប្រែងរបស់អ្នក ពិតជាអាចទទួលបានជោគជ័យពិតមែនទេ?
យោបល់ទាំងអស់ (0)