TA X2
· 02-19
លោក Wang៖ អ្នកគាំទ្រគោលការណ៍ចិន តែមួយគួរតែគាំទ្រការបង្រួបបង្រួមកោះតៃវ៉ាន់ ដោយសន្តិវិធីរបស់ចិន
#សមុទ្រកោះតៃវ៉ាន់# #ព័ត៌មាន# #Wang Yi# #ព័ត៍មានអន្តរជាតិ#
8297
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) នៅឯសន្និសីទសន្តិសុខទីក្រុងមូនីច (Munich) លើកទី៦០ ថាអ្នកដែលប្រកាន់គោលការណ៍ចិនតែមួយគួរតែគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិន ហើយដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ត្រូវតែប្រឆាំងនឹង «ឯករាជ្យភាពតៃវ៉ាន់»។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការលើកឡើងនេះក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ទងនឹងកោះតៃវ៉ាន់ បន្ទាប់ពីបានថ្លែងសុន្ទរកថាសំខាន់នៅក្នុងសម័យប្រជុំ «ទេសចិននៅក្នុងពិភពលោក» នៅក្នុងសន្និសីទ។
លោក វ៉ាង បាននិយាយថា ឯកសាររបស់អង្គការសហប្រជាជាតិ បានពិពណ៌នាយ៉ាងច្បាស់ថាកោះតៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន ហើយការពិតទាំងអស់នេះបានបង្ហាញយ៉ាងពេញលេញថាបញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនមួយរយភាគរយ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែមថា វាជាការពិតមានមូលដ្ឋានប្រវត្តិសាស្ត្រ និងការយល់ព្រមរបស់សហគមន៍អន្តរជាតិដែលថាកោះតៃវ៉ាន់ មិនដែលជាប្រទេស ហើយមិនអាចក្លាយជាប្រទេសបានឡើយ។ លោកបានសង្កត់ធ្ងន់ថា «ឯករាជ្យតៃវ៉ាន់« គឺមិនស៊ីគ្នានឹងសន្តិភាពឆ្លងច្រកសមុទ្រនោះទេ៕
ប្រភពពី៖ Routers
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន នឹងពង្រឹងសកម្មភាពអនុវត្តច្បាប់ជុំវិញកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅឆ្នេរសមុទ្រចិន
រដ្ឋមន្ត្រីការបរទេសចិន ប្រាប់លោក Blinken ថាអាមេរិក គួរតែដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិន
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
លោកស្រី Harris ៖ អាមេរិកនឹងធ្វើការដើម្បីធានាថា រុស្ស៊ីត្រូវតែសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន
យោបល់ទាំងអស់ (0)