TA X2
· 02-22
ក្រុមអ្នកតវ៉ាអាល់បានី គប់គ្រាប់បែកសាំង ដាក់ទៅលើអគាររដ្ឋាភិបាល
#ព័ត៌មាន# #គប់គ្រាប់បែក# #អ្នកតវ៉ា# #អំពើពុករលួយ# #ព័ត៍មានអន្តរជាតិ#
4082
ក្រុមអ្នកតវ៉ាប្រឆាំង បានគប់គ្រាប់បែកសាំងនិងដុំថ្ម ទៅលើអគាររដ្ឋាភិបាលប្រទេសអាល់បានី ដោយចោទប្រកាន់មន្ត្រីរដ្ឋ ពីការជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មរៀបចំទុក និងអំពើពុករលួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងលំនៅឋាន។មន្ត្រីនគរបាលជាង១ពាន់នាក់ កំពុងការពារអគារ ដោយស្ថិតនៅក្រោយរនាំងការពារ ខណៈក្រុមអ្នកតវ៉ាបានគប់របស់របរផ្សេងៗជាច្រើន។ ក្រោយមក ក្រុមអ្នកតវ៉ា បានទម្លាយរនាំងការពារ ប៉ុន្តែគ្មានការប៉ះទង្គិចគ្នាបន្ថែមទៀត ឬអំបើហិង្សានោះទេ។
ក្រុមអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យប្រឆាំង រាប់ពាន់នាក់ កំពុងតវ៉ា ចំពោះការឃុំខ្លួន មេដឹកនាំគណបក្ស លោកសាលី បឺរីស្សា(Sali Berisha) ដែលបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងលំនៅឋាន ចាប់តាំងពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំមុន។
លោក Berisha អាយុ៧៩ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេត ពីបទអំពើពុករលួយតាមដែលបានចោទប្រកាន់ ខណៈជានាយករដ្ឋមន្ត្រី នៅចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣។
ក្រុមរដ្ឋអាជ្ញា នៅមិនទាន់សម្រេច នៅឡើយ ថាតើត្រូវដាក់បណ្តឹងផ្លូវការលើលោក Berisha ឬដកបណ្តឹង។ លោក Berisha បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់ នាយករដ្ឋមន្ត្រី លោក Edi Rama ពីការតាមសងសឹកខាងនយោបាយ មានន័យថាបំបិតមាត់ក្រុមអ្នកប្រឆាំង ប៉ុន្តែលោក Rama បានច្រានចោលការចោទប្រកាន់នេះ។
គណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក Rama ពីបទបក្សពួកនិយម និងអំពើពុករលួយ ដែលខ្លួន បាននិយាយថាកំពុងជំរុញប្រជាជនវ័យក្មេងជាច្រើនឲ្យធ្វើអន្តោប្រវេសន៍សម្រាប់ជីវិតកាន់តែប្រសើរ នៅអឺរ៉ុបខាងលិច។
លោក Rama ដែលជានាយករដ្ឋមន្ត្រី៣ អាណត្តិ បានច្រានចោលបទចោទប្រកាន់អំពើពុករលួយទាំងអស់។ នៅថ្ងៃនៃការតវ៉ា ក្នុងទីក្រុង Tirana នាយករដ្ឋមន្ត្រី លោកRama បានចេញទៅធ្វើទស្សនកិច្ចការងារ ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ជាកន្លែងដែលលោកបានជួបជាមួយ ប្រធានាធិបតី លោក Tayyip Erdogan ។
Credit: WION https://www.youtube.com/@WION
https://youtu.be/15p1DEiKhBQ?si=C-F6VLzMgqxZXSD1
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នគរបាលឥណ្ឌា បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដាក់ហ្វូងកសិករកំពុងតវ៉ាត្រៀមទៅកាន់រដ្ឋធានីដេលី
កសិករប្រទេសឥណ្ឌា បដិសេធកិច្ចសន្យាតម្លៃគាំទ្រ ដែលផ្តល់ឲ្យដោយរដ្ឋាភិបាល
មេដឹកនាំបក្សប្រឆាំងទុយនីស៊ីលោក Ghannouchi ចាប់ផ្តើមធ្វើកូដកម្មអត់អាហារ នៅក្នុងពន្ធនាគារ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ជួបជាមួយព្រះរាជអាជ្ញាលើសំណុំរឿងប្រមាថព្រះមហាក្សត្រ
យោបល់ទាំងអស់ (0)