TA X2

· 02-22

កោះតៃវ៉ាន់និយាយថា ខ្លួនមិនបានបង្កើនការដាក់ពង្រាយយោធានៅលើកោះជួរមុខនោះទេ

#ព័ត៌មាន# #កោះតៃវ៉ាន់# #ព័ត៍មានអន្តរជាតិ# #Huang Ming-chieh#

6892

កោះតៃវ៉ាន់ មិនបានបង្កើនការដាក់ពង្រាយយោធានៅលើកោះជួរមុខដែលទល់មុខនឹងប្រទេសចិនទេ ហើយមិនមានអ្វីចម្លែកនៅក្នុងស្ថានភាពយោធាជុំវិញកោះតៃវ៉ាន់ឡើយ នេះបើយោងតាមអាជ្ញាធរការពារជាតិបាននិយាយនៅថ្ងៃពុធ (២១ កុម្ភៈ) នេះ ស្របពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅទីក្រុងតៃប៉ិ ការិយាល័យចារកម្មរបស់អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក ហ័ង មីងឆៀ (Huang Ming-chieh) បាននិយាយថា បច្ចុប្បន្នមិនមានអ្វីខុសប្រក្រតីនៅក្នុងចលនាយោធារបស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់ទេ។

លោក លី ឆាងហ្វ៊ូ (Lee Chang-fu) អនុប្រធាននាយកដ្ឋានផែនការប្រតិបត្តិការរួមរបស់អាជ្ញាធរការពារជាតិនេះបានបន្ថែមថា មិនមានការកើនឡើងនៃការដាក់ពង្រាយរបស់កោះតៃវ៉ាន់ នៅលើកោះឈូងសមុទ្រ ដែលរួមបញ្ចូលប្រជុំកោះ ម៉ាត់ស៊ូ (Matsu) និងកោះទល់មុខឆ្នេរសមុទ្រចិន គីនមិន (Kinmen) ឡើយ។

អាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនធ្វើអន្តរាគមន៍ក្នុងស្ថានភាពជុំវិញ គីនមិន ទេដើម្បីជៀសវាងការកើនឡើងបន្ថែមទៀតនៅក្នុងភាពតានតឹងដែលមានស្រាប់នេះ ប៉ុន្តែកំពុងរៀបចំផែនការជាមួយឆ្មាំល្បាតឆ្នេរសម្រាប់ «សេណារីយ៉ូថ្មីណាមួយ» ដែលអាចកើតមាន៕


ប្រភពពី៖ Reuters https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.reuters.com/world/asia-pacific/taiwan-says-it-has-not-stepped-up-military-deployments-frontline-islands-2024-02-21/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)