TNAOT News

· 02-24

ប្រធាន គ.ជ.ប ចុះពិនិត្យមើលការរៀបចំការិយាល័យបោះឆ្នោត នៅខេត្តកណ្ដាល

#ខេត្តកណ្ដាល# #NEW NEWS# #សង្គម# #ព្រឹទ្ធសភា# #ការិយាល័យបោះឆ្នោត# #ព័ត៌មានសង្គម# #ការបោះឆ្នោត#

9942

ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ដែលមានការិយាល័យចំនួន២ គឺមានការិយាល័យ៣០០១ និងការិយាល័យ៣០០២ បានរៀបចំរួចរាល់អស់ហើយទាំងសម្ភារៈបរិក្ខាររហូតដល់មន្ត្រីការិយាល័យ ក៏បានមកពិនិត្យត្រៀមរៀបចំរួចរាល់អស់ហើយ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពេលអញ្ជើញចុះពិនិត្យមើលការរៀបចំការិយាល័យបោះឆ្នោត។ 

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងមានដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, និងគណបក្សហ៊្វុនស៊ិនប៉ិច ខណៈការបោះឆ្នោតអសកលនេះប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ស្អែកនេះ។

សម្រាប់អង្គបោះឆ្នោត គឺមានអ្នកតំណាងរាស្ត្រ ក្នុងតំណែងបច្ចុប្បន្នចំនួន ១២៥នាក់ និងសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន១១.៦២២នាក់ ខណៈសមាជិកព្រឹទ្ធសភាទាំងអស់មានសរុប ៦២រូប ក្នុងនោះចំនួន ៥៨រូប ត្រូវបានបោះឆ្នោតជាលក្ខណៈអសកលកាល ចំណែកសមាជិកចំនួន ២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និងចំនួន ២រូបទៀត ជ្រើសតាំងដោយរដ្ឋសភាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស