TA X2

· 2024-02-25

អាមេរិកព្រមានពីមហន្តរាយបរិស្ថាន ដោយសារនាវាដឹកទំនិញដែលរងការវាយប្រហារពីក្រុមឧទ្ទាមហ៊ួទី

#មហន្តរាយបរិស្ថាន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5506

នាវាដឹកទំនិញ ១គ្រឿងដែលត្រូវបានបោះបង់ចោល នៅឈូងសមុទ្រ Aden បន្ទាប់ពីរងការវាយប្រហារពីពួកឧទ្ទាមរបស់ប្រទេសយេម៉ែន កំពុងជា្របទឹក ហើយធ្វើឲ្យមានប្រេងអណ្ដែតត្រៀបត្រា ជាគ្រោះមហន្តរាយបរិស្ថាន ដែលបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បាននិយាយថា អាចមានសភាពកាន់តែអាក្រក់ទៅៗ។

នាវា Rubymar ជានាវាដឹកទំនិញដែលមានទង់ជាតិរបស់ប្រទេសបេលី ចុះបញ្ជីដោយអង់គ្លេស និងលីបង់ដែលដឹកជីឥន្ធនៈ ត្រូវរងការខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ដោយការវាយប្រហារនោះត្រូវអះអាងថា ជាស្នាដៃរបស់ខ្លួនពីសំណាក់ក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។ក្រុមប្រតិបត្តិកររបស់នាវា គឺក្រុមហ៊ុន Blue Fleet Group បាននិយាយថា ក្រុមនាវិកត្រូវបានជម្លៀសទៅកាន់ប្រទេសជីប៊ូទី បន្ទាប់ពីមីស៊ីលមួយគ្រាប់បានវាយប្រហារផ្នែកម្ខាងរបស់នាវា ដែលនាំឲ្យមានទឹកជ្រាបចូលក្នុងបន្ទប់ម៉ាស៊ីន ហើយផ្នែកខាងក្រោយចាប់លិចបន្តិចម្ដងៗ។

មីស៊ីលគ្រាប់ទី២ បានវាយប្រហារត្រូវដំបូលនាវា ដោយមិនបានបង្កឲ្យមានការខូចខាតធំដុំនោះទេ។ នេះបើតាមលោក Roy Khoury នាយកប្រតិបត្តិក្រុមហ៊ុន Blue Fleet បានប្រាប់សារព័ត៌មាន AFP។ CENTCOM បានឲ្យដឹងថា នាវានេះត្រូវបានបោះយុថ្កា ប៉ុន្តែបានជា្របទឹកយឺតៗ ហើយបានធ្វើឲ្យមានប្រេងអណ្ដែតត្រៀបត្រា ២៩គីឡូម៉ែត្រ៕


ប្រភពពី៖ ALjazeera

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.aljazeera.com/news/2024/2/24/us-warns-of-disaster-amid-oil-slick-in-red-sea-from-ship-hit-by-houthis

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)