TA X2

· 2024-02-26

អ្នកជំនាញអាមេរិកផ្នែកនយោបាយរុស្ស៊ី បញ្ជាក់លើតម្រូវការបន្ទាន់ ក្នុងការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

6448

អ្នកជំនាញសហរដ្ឋអាមេរិក ផ្នែកនយោបាយប្រទេសរុស្ស៊ី បានបញ្ជាក់លើតម្រូវការបន្ទាន់សម្រាប់ប្រទេសលោកខាងលិច ក្នុងការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដោយបានប្រៀបធៀបស្ថានភាពបច្ចុប្បន្ន ទៅនឹងអំឡុងសង្គ្រាមលោកលើកទីពីរ។

អតីតសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី ហ្វៃអូណា ហ៊ីល(Fiona Hill) បាននិយាយដូច្នេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅមុនថ្ងៃខួប២ឆ្នាំ នៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។លោកស្រី Hill បានបញ្ជាក់លើការប្តេជ្ញាចិត្តរបស់កងកម្លាំងរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Vladimir Putin ដោយនិយាយថា «លោក ពូទីន មានឆន្ទៈមុះមុត ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែនរហូតដល់ចុងក្រោយ»។ លោកស្រី បានបញ្ជាក់ថា ការផ្តោតសំខាន់នាពេលបច្ចុប្បន្ន សម្រាប់អ៊ុយក្រែនមិនគួរផ្តោតលើការបើកការវាយលុកនោះទេ ប៉ុន្តែត្រូវរក្សាទីតាំងការពាររបស់ពួកគេ។

លោកស្រី Hill បាននិយាយថា នេះគឺស្រដៀងទៅនឹងស្ថានភាព នៅពេលដែលសហរដ្ឋអាមេរិកស្វែងរកការគាំទ្រចក្រភពអង់គ្លេស ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ លោកស្រី និយាយថា «យើងកំពុងស្ថិតក្នុងគ្រាប្រវត្តិសាស្ត្របែបនោះ»។

ដោយធ្វើអត្ថាធិប្បាយលើជំនួយយោធារបស់សហរដ្ឋអាមេរិកដែលជាប់គាំង ដល់ប្រទេសអ៊ុយក្រែន លោកស្រី Hill បាននិយាយថា លោកស្រី គិតថា «វាជារឿងគួរឲ្យខ្មាស់គេដែរសម្រាប់ភាគីយើង» ដែល យើងមានការបែកបាក់គ្នាផ្ទៃក្នុង យើងមិនអាចមើលឃើញថាតើយើងស្ថិតនៅកន្លែងណា។ លោកស្រីនិយាយថា «ចំណុចសំខាន់គឺថា យើងមិនត្រូវបិទភ្នែក ហើយយើងមិនគួរដើរថយក្រោយទេ»។

ប្រភពពី៖ NHK

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www3.nhk.or.jp/nhkworld/en/news/20240226_11/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)