TA X2

· 02-28

ស្រ្តីវ័យចំណាស់ហ្កាហ្សាកាត់សម្លៀកបំពាក់ ត្បាញមួក ស្រោមដៃ និងស្រោមជើងសម្រាប់ក្មេងៗជម្លៀសខ្លួននៅទីក្រុង Rafah

#ហ្កាហ្សា# #ព័ត៌មាន# #Shehnaz Baker# #ព័ត៍មានអន្តរជាតិ#

5522

អ៊ំស្រី Shehnaz Baker វ័យ ៦៥ឆ្នាំ បានចំណាយពេលថ្ងៃភាគច្រើនរបស់គាត់ជាមួយនឹងម្ជុរដេប៉ាក់ ដើម្បីកាត់សម្លៀកបំពាក់ ត្បាញមួក ស្រោមដៃ និងស្រោមជើង សម្រាប់ក្មេងៗនៅក្នុងជំរំបណ្តោះអាសន្នសម្រាប់អ្នកជម្លៀសខ្លួននៅទីក្រុង Rafah ស្ថិតនៅតំបន់ភាគខាងត្បូងហ្កាហ្សា ។ 


អ៊ំស្រី Baker ដែលរត់គេចពីទីក្រុងហ្កាហ្សា និយាយថា គាត់មិនអាចទ្រាំមើលក្មេងៗរត់ជុំវិញជំរំ គ្មានស្លៀកពាក់ខោអាវលើខ្លួនបានឡើយ ។ ដូច្នេះហើយ គាត់បានឲ្យកូនប្រុសរបស់គាត់ទៅទិញកំណាត់ដែលគេប្រើប្រាស់រួចពីផ្សារ ដើម្បីកាត់ជាសម្លៀកបំពាក់កក់ក្តៅសម្រាប់រដូវរងានេះ ។ 

អ៊ំស្រីនិយាយថា អ្នកមិនដឹងថាតើខ្ញុំមានអារម្មណ៍បែបណានោះទេ និងខ្ញុំសប្បាយរីករាយបែបណានោះទេ ពេលមើលឃើញស្នាមញញឹមរបស់ក្មេងៗទាំងនេះ ពេលពួកគេពាក់មួក និងញញឹមដាក់ខ្ញុំ ក្មេងៗទាំងនេះ និយាយថា អរគុណអ៊ំស្រី ព្រះនឹងប្រទានពដល់អ៊ំស្រី និងរត់ជុំវិញខ្ញុំទាំងក្តីសប្បាយរីករាយ ។ នេះគឺជាតម្លៃទាំងអស់នៅលើពិភពលោកចំពោះរូបខ្ញុំ ។ 

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ២៩.៧០០ នាក់ ។ 

នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែរ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩០ នាក់ និងបង្ករបួស ១៦៤ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៧៩០ នាក់ និងរបួសដល់ ៧០.០៤៣ នាក់ ៕


ប្រភពពី៖ Amu TV

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://amu.tv/85121/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)