TA X2
· 02-29
ពលរដ្ឋយេម៉ែន ដង្ហែក្បួនតាមដងផ្លូវនៅទីក្រុង Sanaa ដើម្បីបង្ហាញការគាំទ្រដល់ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា
#តំបន់ហ្កាហ្សា# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #Sanaa#
3585
ពលរដ្ឋយេម៉ែន ដែលភាគច្រើនគឺជាអ្នកគាំទ្រក្រុមឧទ្ទាមហ៊ូទី បានដង្ហែក្បួនតាមផ្លូវនៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែននាថ្ងៃពុធនេះ ជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Mohamed Ahmed Hajar គឺជាអ្នកគាំទ្រក្រុមឧទ្ទាមហ៊ូទី និយាយថា ពួកយើងចេញដង្ហែក្បួនតាមផ្លូវនៅថ្ងៃនេះ ដើម្បីបង្ហាញអាវុធរបស់ពួកយើង ដែលបង្ហាញពីការត្រៀមខ្លួនរបស់ពលរដ្ឋយេម៉ែន ជាពិសេសនៅក្នុងទីក្រុងចាស់ Sanaa ដើម្បីចូលរួមធ្វើសង្រ្គាមឲ្យបានសម្រេច ដូចការប្រកាសឲ្យដឹងរបស់លោកមេដឹកនាំ Abdulmalik Al-Houthi ។
ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងរដ្ឋធានីយេម៉ែន និងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតនោះ មានគោលដៅវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅក្នុងសមុទ្រក្រហម ជាហេតុធ្វើឲ្យមានការវាយប្រហារសងសឹកវិញពីសហរដ្ឋអាមេរិក និងអង់គ្លេស ចាប់តាំងពីខែមុនរហូតមក ។
ការវាយប្រហាររបស់ក្រុមជីវពលមួយនេះ បានធ្វើឲ្យអាក់ខានដល់ផ្លូវទឹកដែលស្មើនឹង ១២ភាគរយនៃការធ្វើចរាចរណ៍សមុទ្រសកល ហើយនិងបង្ខំឲ្យក្រុមហ៊ុនជាច្រើន ផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់នាវាពួកគេទៅកាន់ផ្លូវទឹកដែលប្រើរយៈពេលយូរ ជុំវិញទ្វីបអាហ្វ្រិក ។
សហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុនថា ក្រុមឧទ្ទាមហ៊ូទី នឹងវិលត្រឡប់មកក្នុងបញ្ជីឈ្មោះក្រុមភេរវកម្ម ដែលត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរដូចក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ ក្នុងគោលដៅកាត់បន្ថយការផ្តល់មូលនិធិ និងអាវុធដល់ក្រុមហ៊ូទី សម្រាប់ការប្រើប្រាស់របស់ពួកគេ ក្នុងការវាយប្រហារនៅសមុទ្រក្រហម ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រិកអនុម័តការចូលរួមផ្នែកយោធា ក្នុងបេសកកម្មនៅសមុទ្រក្រហមរបស់ EU
អាមេរិកព្រមានពីមហន្តរាយបរិស្ថាន ដោយសារនាវាដឹកទំនិញដែលរងការវាយប្រហារពីក្រុមឧទ្ទាមហ៊ួទី
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារសង្រ្គាមហ្កាហ្សា កើនឡើងដល់ជាង ២៩.៧០០នាក់
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់២៩.៦៩២នាក់
យោបល់ទាំងអស់ (0)