TA X2

· 03-01

មនុស្ស ៩នាក់ ដែលបាត់ខ្លួនដោយបំណាក់ដី នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី រកឃើញនៅរស់

#ព័ត៌មាន# #ប្រទេសឥណ្ឌូណេស៊ី# #South Sulawesi# #ព័ត៍មានអន្តរជាតិ#

6604

មន្ត្រីក្នុងតំបន់បាននិយាយថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអ្នកបាត់ខ្លួន៩នាក់ទៀត ដែលនៅសល់ បន្ទាប់ពីបំណាក់ដី ក្នុងខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ី ទើបតែបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកបាត់ខ្លួនទាំងនេះ ត្រូវបានរកឃើញនៅរស់។


បំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅក្នុងតំបន់ Luwu ចម្ងាយប្រហែល ៣៤០ គីឡូម៉ែត្រពីទីក្រុង Makassar របស់ខេត្ត កាលពីថ្ងៃចន្ទ ដោយក្រុមអ្នកជួយសង្គ្រោះ បានជួយនាំយកអ្នកស្លាប់ ៥ នាក់ និងជម្លៀសអ្នកនៅរស់១០នាក់។ យានយន្តជាច្រើនគ្រឿង ក៏ត្រូវបានកប់ដោយសារបំណាក់ដី ផងដែរ។

ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះទីក្រុង Makassar លោក Andi Sultan បាននិយាយថា ជនរងគ្រោះ៩នាក់ដែលបាត់ខ្លួននោះ ត្រូវបានគេរកឃើញហើយ។ ដូច្នេះនៅពេលនេះ យើងបានបញ្ចប់សកម្មភាពឆ្លើយតបបន្ទាន់។

លោក និយាយថា អ្នកដែលត្រូវបានជួយសង្គ្រោះ មានការឈឺចាប់ខ្នង និងមានរបួសប៉ះទង្គិចខ្លាំង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។ 

គ្រោះមហន្តរាយ ដូចជាទឹកជំនន់ និងបំណាក់ដី តែងតែកើតមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅក្នុងរដូវវស្សា។


https://t.m.china.org.cn/convert/c_psTFhyvv.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)